FIFA បានបញ្ជាក់ជាផ្លូវការច្រានចោលបណ្តឹងឧទ្ធរណ៍របស់សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ប្រឆាំងនឹងការចោទប្រកាន់ពីការក្លែងបន្លំលក្ខណៈសម្បត្តិរបស់កីឡាករបាល់ទាត់ម៉ាឡេស៊ី ៧ នាក់។

កីឡាករបាល់ទាត់បរទេស៧រូបដែលឯកសារត្រូវបានក្លែងក្លាយនៅម៉ាឡេស៊ីដើម្បីប្តូរសញ្ជាតិមានដូចខាងក្រោម៖
– Gabriel Felipe (អេស្ប៉ាញ)
– Facundo Garces (អាហ្សង់ទីន)
– Rodrigo Holgado (អាហ្សង់ទីន)
– Imanol Machuca (អាហ្សង់ទីន)
– Joao Figueiredo (ប្រេស៊ីល)
– Jon Irazabal (អេស្ប៉ាញ)
– Hector Hevel (ហូឡង់)
លើសពីនេះ FIFA ក៏បានពិន័យសមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ីចំនួន ៣៥០,០០០ ហ្វ្រង់ស្វីស (ប្រហែលជាង ៤,៥ ម៉ឹនដុល្លារ) និងហាមឃាត់កីឡាករទាំង ៧ នាក់រយៈពេល ១២ ខែ ដោយហាមមិនអោយពួកគេចូលរួមក្នុងសកម្មភាពណាមួយដែលទាក់ទងនឹងកីឡាបាល់ទាត់ និងពិន័យពួកគេចំនួន ២,០០០ ហ្វ្រង់ស្វីស (ប្រហែលជាង ២,៥ ដុល្លារផ្សេងទៀត) ៕
ប្រភព៖ Ballthai