ads
Sergej Milinkovic-Savic តកុងត្រាថ្មីជាមួយនឹងក្លិប Al-Hilal ដល់ឆ្នាំ២០២៨
27-October-2025

Al-Hilal បានបញ្ជាក់ថាខ្សែប្រយុទ្ធ Sergej Milinkovic-Savic បានតកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ ២០២៨ ឯណោះ។ Milinkovic-Savic ដែលមានវ័យ ៣០ ឆ្នាំរូបនេះបានផ្ទេរមកកាន់ក្លិប Al-Hilal ក្នុងឆ្នាំ ២០២៣ ពី Lazio ជាមួយនឹងតម្លៃ ៤០ លានអឺរ៉ូ បន្ទាប់ពីរូបគេបានចំណាយពេល ៨ ឆ្នាំនៅប្រទេសអ៊ីតាលី។ ហើយឥទ្បូវនេះ Sergej Milinkovic-Savic នឹងរកបានប្រាក់ចំណូលរហូតដល់ទៅ ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ រួមទាំងប្រាក់រង្វាន់ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីប្រាក់សុទ្ធ ៣,២ លានអឺរ៉ូដែលគេរកបាននៅ Lazio។ 

សូមជម្រាបថា ចាប់តាំងពីផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត Milinkovic-Savic ស៊ុតបញ្ចូលទីបាន ៣១ គ្រាប់ និងបញ្ជូន ២៧ លើកក្នុងការបង្ហាញខ្លួន ១០៥ លើក ដែលពង្រឹងឥទ្ធិពលរបស់គេនៅលើទីលាន។ ទោះបីជាតម្លៃទីផ្សារធ្លាក់ចុះបន្តិចម្តងៗពី ៥០ លានអឺរ៉ូទៅ ១៧ លានអឺរ៉ូដោយសារតែទម្រង់លេងរបស់លីកទាបជាង និងអាយុច្រ់ើនរបស់គេក៏ដោយ ក៏នៅតែស្ថិតក្នុងចំណោមកីឡាករដែលមានតម្លៃខ្ពស់បំផុតទាំង ២០ នៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ៕

ប្រភព៖ tribuna

 

 

ads