អ្នកចាំទី Scott Carson របស់ក្លិប Manchester City បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ បន្ទាប់ពីចំណាយពេល ២១ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ បុរសសញ្ជាតិអង់គ្លេសវ័យ ៤០ ឆ្នាំរូបនេះនឹងផុតកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ City នៅពេលចប់រដូវកាល ២០២៥-២៦ ដោយទើបបង្ហាញខ្លួនបានតែ ២ ប្រកួតប៉ុណ្ណោះ។

ក្នុងនាមជាកីទ្បាករអាជីព អ្នកចាំទី Scott Carson លេងឱ្យក្លិបចំនួន ១០ ផ្សេងៗគ្នា ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាកីឡាករអាជីពលើកដំបូងក្នុងក្លិប Leeds United កាលឆ្នាំ២០០៤ និងត្រូវបានកោះហៅចូលលេង ៤ ប្រកួតក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ សូមជម្រាបថា Scott Carson បានរួមចំណែកជួយឱ្យ City លើកពាន Premier League បាន ៤ដង និង UEFA Champions League ផងដែរ ជាមួយលោក Pep Guardiola៕
ប្រភព៖ BBC