ads
តើប្រទេសណាខ្លះមានកៅអីលេង World Cup ២០២៦?
15-October-2025

គិតមកត្រឹមថ្ងៃទី ១៥តុលា ២០២៥ មានប្រទេសចំនួន ២៨ (រួមទាំងសហម្ចាស់ផ្ទះបីគឺម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា មានកៅអីរួចហើយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក២០២៦។

នៅក្នុងចំណោមប្រទេសទាំង២៨នោះត្រូវបានបែងចែកទៅតាមទ្វីបនីមួយៗដូចខាងក្រោមៈ

១-ម្ចាស់ផ្ទះបីគឺម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា។

២-ទ្វីបអាស៊ី​កក់បានកៅអី​ចំនួន ៨រួមមាន៖ ជប៉ុន

អ៊ីរ៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី អ៊ូសបេគីស្ថាន ហ្ស៊កដានី កាតា និង​អារ៉ាប៊ីសាអូឌីតខណៈ១ប្រទេសទៀតរង់ចាំប្រកួតPlay off អន្តរទ្វីប។

៣-ទ្វីបអាហ្រ្វិកនឹងមាន៩កៅអីដូចជាៈ ម៉ារ៉ុក អេហ្ស៊ីប អាល់ហ្សេរី ទុយនីស៊ី ហ្គាណា និងអាហ្វ្រិកខាងត្បូង កូតឌីវ័រ និងសេណេហ្គាល់និង កាប់វែ Cape Verde ។

៤-ទ្វីបអាមេរិកខាងត្បូងមាន អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អ៊ុយរូហ្គាយ អេក្វាឌ័រ និងប៉ារ៉ាហ្គាយ។

៥-ទ្វីបអឺរ៉ុបមានតែអង់គ្លេសមួយប៉ុណ្ណោះតែកក់បានកៅអីមុនគេ។

៦-តំបន់Concacaf មិនទាន់មាននៅនៅឡើយទេ។

៧-ទ្វីបអូសេអានី មានប្រទេសនូវែលសេឡង់កក់បានកៅអីរួចហើយ ខណៈដែលប្រទេសចំនួន ២០ ទៀតនឹងចូលរួមបន្ទាប់ពីការប្រកួតជុំទ្វីបចុងក្រោយ និងវគ្គ Play-off។ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ដែលរៀបចំដោយប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា នឹងមានក្រុមចំនួន ៤៨ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕

 

ads