ads
Depay ​បំបែកកំណត់ត្រាស៊ុតបញ្ចូលទី និងជួយមិត្តរួមក្រុម
13-October-2025

Memphis Depay បានទទួលជោគជ័យក្នុងអាជីពបាល់ទាត់របស់គាត់ បន្ទាប់ពីបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួនពីរលើក និងស៊ុតប៉េណាល់ទីបានគ្រាប់ជួយឲ្យក្រុមមច្ចុរាជទឹកក្រូចហូឡង់ឈ្នះហ្វាំងឡង់ ដោយលទ្ធផល៤-០ ក្នុងការប្រកួតជម្រុះបាល់ទាត់មិត្តភាពកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។ ខ្សែប្រយុទ្ធដែលកំពុងលេងឲ្យក្លិបបាល់ទាត់ប្រេស៊ីល Corinthians ឥឡូវនេះបានក្លាយជាកីឡាករហូឡង់ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ៥៤គ្រាប់ និងជួយមិត្តរួមក្រុមមាន ៣៦ដង សម្រាប់ប្រទេសរបស់គាត់។

កាលពីខែមុន Depay បានបំបែកកំណត់តា្ររបស់ Robin Van Persie សម្រាប់ការស៊ុតបញ្ចូលទីច្រើននៅក្នុងអាវពណ៌លឿង ហើយឥឡូវនេះបានវ៉ាដាច់ Wesley Sneijder សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតផងដែរ។ ខ្សែប្រយុទ្ធវ័យ៣១ ឆ្នាំរូបនេះធ្លាប់លេងឱ្យក្លឹបដូចជា Barcelona, ​​Manchester United, Lyon និង Atletico Madrid ហេីយគាត់នៅតែបន្តលេងបានល្អសម្រាប់ប្រទេសរបស់គាត់៕

 

ads