ads
Harry Kane នឹងអវត្តមានក្នុងជំនួបមិត្តភាព ដែលអង់គ្លេសប៉ះគ្នាជាមួយវេលស៍ នារាត្រីនេះ
09-October-2025

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នឹងអវត្តមានក្នុងជំនួបមិត្តភាព ដែលអង់គ្លេសប៉ះគ្នាជាមួយវេលស៍ នារាត្រីថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះដោយសារមានបញ្ហារបួសកជើងតិចតួច។ Harry Kane ដែលមានវ័យ ៣២ ឆ្នាំរូបនេះបានខកខានក្នុងការហ្វឹកហាត់ជាមួយនឹងក្រុមតោកំណាច បន្ទាប់ពីរូបគេបានរងរបួសកជើង អំទ្បុងពេលប្រកួតលីគកំពូលអាល្លឺម៉ង់ Bundesliga ដែលក្រុម Bayern Munich បានយកឈ្នះលើ Eintracht Frankfurt ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។ អង់គ្លេសក៏សង្ឃឹមថា Harry Kane ដែលជាខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនជាងគេរបស់ក្រុមជម្រើសជាតិ នឹងត្រលប់មកកាន់ក្រុមវិញ ពេលប៉ះគ្នាជាមួយឡាតវី ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ នាថ្ងៃអង្គរ សប្តាហ៍ក្រោយ។

ជាមួយគ្នានេះដែរ អ្នកចាត់ការរបស់តោកំណាចអង់គ្លេស លោក Thomas Tuchel ក៏បាននិយាយអំពីបញ្ហាខាងលើនេះថា៖ «Harry Kane នឹងអវត្តមានការប្រកួតនេះ ដោយសារបញ្ហារបួសកជើងតិចតួច កាលពីប្រកួតមុន។ វាពិតជាឈឺចាប់ខ្លាំងពេកក្នុងការលេង និងប្រថុយខ្លាំងពេក សម្រាប់គាត់»។ លោកបន្តទៀតថា៖ យើងផ្តល់ឱ្យគាត់នូវឱកាសដើម្បីឱ្យវាស្ងប់ស្ងាត់ហើយយើងជឿជាក់ថាគាត់នឹងត្រៀមខ្លួនសម្រាប់ជាមួយនឹងក្រុមជម្រើសជាតិឡាតវី»។ 

Tuchel បានបញ្ជាក់ផងដែរថា៖ Jordan Henderson, John Stones ឬ Declan Rice នឹងក្លាយជាប្រធានក្រុមនៅ Wembley ក្នុងការអវត្តមានរបស់ Kane ។ អង់គ្លេស​មិន​បាន​ប្រកួត​ជាមួយ​វេលស៍​ទេ​ ចាប់​តាំង​ពី​ឈ្នះ​ក្នុង​លទ្ធផល ៣-០ នៅ World Cup ឆ្នាំ ២០២២ មកម្ល៉េះ៕

ប្រភព៖ BBC

ads