ads
FIFA ធ្វើកំណែទម្រង់ទ្រង់ទ្រាយធំមុនប្រកួតជម្រុះ World Cup ២០២៦
09-October-2025

FIFA បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ពីការ​រៀបចំ​រចនា​សម្ព័ន្ធ​ដ៏​សំខាន់​នៃ​ផ្លាស់ប្តូរប្រតិទិន​បាល់ទាត់​អន្តរជាតិ​​បុរស​សម្រាប់​វដ្ដ​ឆ្នាំ ២០២៦ ដល់​ឆ្នាំ ២០៣០។  ស្ថាប័នគ្រប់គ្រងពិភពលោកបានបូកបញ្ចូលគ្នាការសម្រាកអន្តរជាតិចំនួន២នៅខែកញ្ញា និងខែតុលា ទៅជាការឈប់សម្រាកតែមួយវិញ។ មុនកំណែទម្រង់មានការឈប់សម្រាកពីរដាច់ដោយឡែកពីគ្នា មួយចាប់ផ្តើមនៅដើមខែកញ្ញា និងមួយទៀតនៅពាក់កណ្តាលខែតុលា ដោយប្រទេសនីមួយៗលេងអតិបរមាពីរប្រកួតប៉ុណ្ណោះក្នុងរយៈឈប់សម្រាកម្តងៗ។

ចាប់ផ្តើមពីឆ្នាំ២០២៦ ការឈប់សម្រាកអន្តរជាតិទាំងពីរនឹងត្រូវបានបញ្ចូលតែមួយដែលដំណើរការចាប់ពីសប្តាហ៍ចុងក្រោយខែកញ្ញា ដល់ដើមខែតុលា។ នេះបើតាមរបាយការណ៍របស់ The Athletic ។ ឥឡូវនេះប្រទេសនានានឹងត្រូវបានអនុញ្ញាតឱ្យលេងរហូតដល់បួនប្រកួតក្នុងរយៈពេលសម្រាកតែមួយនោះ។ ការផ្លាស់ប្តូរដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA ក្នុងខែមីនា ឆ្នាំ ២០២៣មានគោលបំណងកាត់បន្ថយការរំខានសម្រាប់លីកក្នុងស្រុកខណៈពេលដែលរក្សាការប្រកួតអន្តរជាតិឱ្យនៅដដែល។  ក្លិបនៅទូទាំងលីកកំពូលៗនៅអឺរ៉ុបដូចជា Premier League, La Liga និង Serie A ឥឡូវនេះនឹងសម្រាករយៈពេល ៣សប្តាហ៍តែមួយចាប់ពីថ្ងៃទី ២១ ខែកញ្ញា ។ អស់ជាច្រើនឆ្នាំមកនេះ ក្លិបបានត្អូញត្អែរអំពីការរំខានបាល់ទាត់នៅដើមរដូវកាលជាមួយនឹងការប្រកួតអន្តរជាតិ ជាពិសេសនៅពេលដែលកីឡាករត្រលប់មកអស់កម្លាំង ឬរបួស៕

ads