

លោក Steven Gerrard សមនឹងទទួលបានរូបសំណាកនៅខាងក្រៅកីឡដ្ឋាន Anfield ដូចទៅនឹងកីឡាករផ្សេងៗទៀត ដែលជួយសម្រេចបានសមិទ្ធផលជាច្រីននៅលើទីលាន ប៉ុន្តែរហូតមកដល់ពេលនេះមិនមានរូបសំណាករបស់លោកទេ។ ទាក់ទងនឹងរឿងនេះដែរ លោក Steven Gerrard បានគូសបញ្ជាក់ថា៖ លោកមិនត្រូវការរូបសំណាកខ្លួនឯងនៅខាងក្រៅកីទ្បដ្ឋាន Anfield ដើម្បីធ្វើឱ្យលោកមានអារម្មណ៍ថាត្រូវបានគេកោតសរសើរដោយ Liverpool នោះទេ ។
ជាមួយគ្នានេះ កិច្ចសម្ភាសន៍មួយនៅក្នុងផតឃែស្ថរបស់លោក Rio Ferdinand Presents លោក Steven Gerrard បាននិយាយថា៖ «ខ្ញុំនៅតែមានអារម្មណ៍ថា ត្រូវបានគេស្រឡាញ់និងគោរពរាល់ពេលដែលត្រលប់ទៅពហុកីដ្ឋាន Anfield ។ មានការគោរពគ្រប់គ្រាន់ ហើយខ្ញុំគិតថាក្លឹបមិនដែលភ្លេចខ្ញុំទេ។ ខ្ញុំមិនត្រូវការរូបសំណាកដើម្បីទទួលអារម្មណ៍ស្រលាញ់ Liverpool នោះទេ។ វាគ្រប់គ្រាន់ហើយ។ ការគោរពរបស់ខ្ញុំចំពោះ Liverpool កាន់តែរឹងមាំ និងមានអ្នកស្រលាញ់ខ្ញុំច្រីន ចាប់តាំងពីថ្ងៃដែលខ្ញុំចូលនិវត្តន៍»។
Gerrard ត្រូវបានមនុស្សមួយចំនួនចាត់ទុកជាកីឡាករ Liverpool ដ៏អស្ចារ្យបំផុតគ្រប់ពេល។ ខ្សែបម្រើរូបនេះស៊ុតបញ្ចូលទីបាន ១៨៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៧១០ ក្នុងអំឡុងពេលអាជីព ១៧ ឆ្នាំរបស់លោកនៅ Merseyside។ ក្នុងអំឡុងពេលនោះលោកក៏បានឈ្នះពានរង្វាន់ធំៗចំនួន ៩ រួមទាំងពានរង្វាន់ Champions League ក្នុងឆ្នាំ២០០៥ នៅទីក្រុងអ៊ីស្តង់ប៊ុល ផងដែរ៕
ប្រភព៖ The Mirror