អតីតខ្សែការពារកូតឆ្វេងរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លិប FC Barcelona កីទ្បាករ Jordi Alba នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅពេលដែលរដូវកាល Major League Soccer ត្រូវបានបញ្ចប់។ Jordi Alba ដែលមានវ័យ ៣៦ ឆ្នាំរូបនេះបានផ្លាស់មកកាន់ក្លិប Inter Miami ដែលមានអតីតមិត្តរួមក្រុម Lionel Messi, Sergio Busquets និង Luis Suarez ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួនពី FC Barcelona ក្នុងឆ្នាំ២០២៣។

Jordi Alba បាននិយាយក្នុងវីដេអូដែលបានបង្ហោះលើ Instagram ថា៖ «ពេលវេលាបានមកដល់ដើម្បីបិទជំពូកដ៏មានអត្ថន័យក្នុងជីវិតរបស់ខ្ញុំ”។ ខ្ញុំបានសម្រេចចិត្តនាំយកអាជីពបាល់ទាត់របស់ខ្ញុំទៅកាន់ទីបញ្ចប់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្ញុំធ្វើដូច្នេះដោយភាពជឿជាក់ពេញលេញ ដោយសន្តិភាព និងដោយសុភមង្គល»។ Alba បានចូលនិវត្តន៍ពីបាល់ទាត់ពីក្រុមជម្រើសជាតិក្នុងឆ្នាំ ២០២៣ បន្ទាប់ពីបានបង្ហាញខ្លួន ៩៣ លើក។
យ៉ាងណា មុនពេលចូលនិវត្តន៍ពីបាល់ទាត់ Jordi Alba ក៏បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុកកំណើតផងដែរ (អេស្ប៉ាញ) ពោលគឺចាប់ពីឆ្នាំ២០១២-២៣ រូបគេបានរួមចំណែកជួយក្រុម FC Barcelona ឈ្នះពានរង្វាន់ La Liga ៦ សម័យកាល, UEFA Champions league ក៏ដូចជា UEFA Super Cup និង FIFA Club World Cup ចំនួន ១ លើក។ ដោយទ្បែកនៅអេស្ប៉ាញ Jordi Alba ក៏បានរួមចំណែកជួយឱ្យក្រុមជម្រើសជាតិ ឈ្នះពានរង្វាន់ Euro ឆ្នាំ២០១២ និង UEFA National League ឆ្នាំ២០២៣ ផងដែរ។

សូមជម្រាបថា មិត្តរួមក្រុមរបស់ Jordi Alba ម្នាក់ទៀតគឺ Sergio Busquets ក៏នឹងចូលនិវត្តន៍អាជីពបាល់ទាត់ផងដែរ នៅពេលដែលរដូវកាល Major League Soccer ត្រូវបានបញ្ចប់៕