សហព័ន្ធបាល់ទាត់អាហ្វ្រិក CAF បានសម្រេចពិន័យជាង ១ លានដុល្លារ និងដាក់បម្រាមប្រកួតទៅលើក្រុមជម្រើសជាតិសេណេហ្គាល់ និងម៉ារ៉ុក ដែលបានបង្កឱ្យមានភាព ច្របូកច្របល់ក្នុងអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាហ្រ្វិកខាប់។ ការហាមឃាត់នេះអនុវត្តចំពោះតែការប្រកួតនៅក្នុងទ្វីបអាហ្វ្រិកប៉ុណ្ណោះ ។វាមិនប៉ះពាល់ដល់ការប្រកួតបាល់ទាត់ពិភពលោកដែលចាប់ផ្តើមនៅខែមិថុនា ដែលសេណេហ្គាល់ និងម៉ារ៉ុកសុទ្ធតែមានកៅអីប្រកួតនោះទេ។

សមាគមបាល់ទាត់សេណេហ្គាល់ ត្រូវបានពិន័យជាប្រាក់សរុបចំនួន ៦១៥ ០០០ ដុល្លារ។ ចំណែកឯ សមាគមបាល់ទាត់ម៉ារ៉ុក ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៣១៥,០០០ ដុល្លារ ផងដែរ។ គ្រូបង្វឹកសេណេហ្គាល់លោក Pape Thiaw ត្រូវបានពិន័យជាប្រាក់ចំនួន ១០០,០០០ ដុល្លារ និងត្រូវបានព្យួរការប្រកួតអាហ្វ្រិកចំនួនប្រាំលើក ពីបទធ្វើឱ្យការប្រកួតនេះខូចកេរ្តិ៍ឈ្មោះ។ នេះបើយោងតាមសហព័ន្ធបាល់ទាត់អាហ្វ្រិកបាននិយាយកាលពីថ្ងៃពុធ។
កីឡាករសេណេហ្គាល់ Iliman Ndiaye និង Ismaila Sarr ត្រូវបានហាមឃាត់មិនឲ្យចូលលេងក្នុងព្រឹត្តិការណ៍ទ្វីបអាហ្វ្រិកពីរប្រកួត។ ចំណែកឯ Achraf Hakimi របស់ប្រទេសម៉ារ៉ុកត្រូវបានហាមឃាត់មិនឲ្យចូលលេងពីរប្រកួត និងមួយប្រកួតត្រូវបានព្យួរ ហើយ Ismael Saibari របស់ប្រទេសម៉ារ៉ុកត្រូវបានហាមឃាត់មិនឲ្យចូលលេងបីប្រកួត និងពិន័យជាប្រាក់ចំនួន១០ ម៉ឺនដុល្លារចំពោះអាកប្បកិរិយាមិនសមរម្យ។

គួររំឭកថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៨ ខែមករា នៅទីក្រុងរ៉ាបាត នៅពេលដែលសេណេហ្គាល់ឈ្នះ ១-០ នៅម៉ោងបន្ថែម សេណេហ្គាល់បានចាកចេញពីទីលានដើម្បីតវ៉ាក្នុងអំឡុងពេលបន្ថែមម៉ោងរយៈពេល ១៥ នាទី អ្នកគាំទ្របានព្យាយាមសម្រុកចូលទៅក្នុងទីលាន ហើយការប្រយុទ្ធបានផ្ទុះឡើងក្នុងចំណោមអ្នកកាសែតបន្ទាប់ពីនោះ៕