ads
Real Madrid គ្រោងនឹងចំណាយប្រាក់ប្រមានជាង ១៧០លានដុល្លារ ដើម្បីប្រមាញ់យកខ្សែបម្រើរបស់ Man City
06-October-2025

ក្លិប Real Madrid គ្រោងនឹងចំណាយប្រាក់ប្រមានជាង ១៧០ លានដុល្លារ ដើម្បីប្រមាញ់យកខ្សែបម្រើ Rodri របស់ Manchester City ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៤ មកកាន់កីឡដ្ឋាន Santiago Bernabéu។ លោក Khaldoon Al-Mubarak ដែលជាប្រធានក្លិប City បានប្តេជ្ញាចិត្តរក្សាកីទ្បាករអន្តរជាតិអេស្ប៉ាញវ័យ ២៩ ឆ្នាំរូបនេះនៅកីទ្បដ្ឋាន Etihad ហើយកំពុងរៀបចំពិភាក្សាលើកិច្ចសន្យាថ្មីជាមួយនឹងការតំឡើងប្រាក់បៀវត្សរ៍យ៉ាងច្រីន ដើម្បីធានាអនាគតរយៈពេលវែងរបស់កីឡាកររូបនេះ។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Rodri នៅមានសុពលភាពដល់ឆ្នាំ ២០២៧ ។ Rodri គឺជាកីឡាករសំខាន់នៃភាពជោគជ័យរបស់ Manchester City ចាប់តាំងពីផ្ទេរពី Atletico Madrid ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ ជាង៨៣លានដុល្លារ។ ថ្វីត្បិតតែអវត្តមានទាំងស្រុងក្នុងរដូវកាលមុន ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ ដែលតម្រូវឱ្យធ្វើការវះកាត់សរសៃពួដែលរហែក គាត់បានជួយ Man City ឈ្នះពានរង្វាន់ធំៗចំនួន១១ រួមទាំងពានបីក្នុងឆ្នាំ២០២៣។

វត្តមានរបស់គេនៅក្នុងខ្សែបម្រើនៅតែជាចំណុចសំខាន់នៃផែនការរបស់ Pep Guardiola ដោយ Man City មានការប្រុងប្រយ័ត្នថាការផ្លាស់ប្តូរទម្រង់ខ្ពស់ពី Real Madrid អាចរំខានដល់យុទ្ធសាស្ត្ររយៈពេលវែងរបស់ពួកគេ។ ក្លឹបផ្តោតលើការធានាថា Rodri នៅតែប្តេជ្ញាចិត្តជាមួយ Manchester City សម្រាប់អាជីពដែលនៅសល់៕

ប្រភព៖ Express

ads