ads
Pep Guardiola ក្លាយជាគ្រូបង្វឹកដឹកនាំឈ្នះលឿនបំផុតនៅ EPL
06-October-2025

បន្ទាប់ពីយកឈ្នះក្រុម Brentford ដោយលទ្ធផល ១-០ កាលពីរាត្រីថ្ងៃអាទិត្យ លោក Pep Guardiola បានបញ្ចូលឈ្មោះរបស់លោកទៅក្នុងប្រវត្តិសាស្ត្រ Premier League ក្លាយជាគ្រូបង្វឹកលឿនបំផុតដែលដឹកនាំឈ្នះ ២៥០ ប្រកួតត្រឹមតែ ៣៤៩ ប្រកួតជាមួយ Manchester City នៅក្នុងលីគកំពូលរបស់អង់គ្លេស។  អត្រាដឹកនាំឈ្នះរបស់ Pep គឺ ៧១,៦% នាំមុខលោកគ្រូតា Arsène Wenger និង Sir Alex Ferguson ។ នេះបញ្ជាក់ពីភាពលេចធ្លោរបស់លោកចាប់តាំងពីការមកដល់កីឡដ្ឋាន Etihad ក្នុងឆ្នាំ២០១៦។

​គ្រូបង្វឹកសញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​ឈ្នះ​២៥០​ លើកស្មើ៥០ និង​ចាញ់​៤៩ ​ក្នុង​ការ​ប្រកួត​តែ ​៣៤៩​លើក ។ លោកបានវ៉ាដាច់គ្រូបង្វឹកជើងចាស់លោក Sir Alex Ferguson ដែលត្រូវការការប្រកួតចំនួន៤០៤ ដើម្បីឈានដល់ចំនួនសរុបដូចគ្នា ខណៈដែលលោក Arsene Wenger សម្រេចបានវានៅក្នុងការប្រកួតចំនួន៤២៣ ។ លោក Pep Guardiola គ្រោងនឹងអបអរជ័យជម្នះលើកទី ២៥០ របស់លោកក្នុងក្របខណ្ឌ English Premier League ដោយការញុំាអាហារពេលល្ងាចពិសេសសជាមួយវីរបុរសលោក Sir Alex Ferguson និង Arsène Wenger ដែលជាគ្រូបង្វឹកឈានដល់ចំណុចសំខាន់ ទោះបីជាមានការប្រកួតជាង៤០០ ក៏ដោយ។

ក្រោយចប់ការប្រកួត Pep Guardiola បានញញឹមដោយនិយាយា វាជាកិត្តិយសណាស់ដែលបានចូលក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនៅជាមួយលោក Sir Alex Ferguson និង Arsène Wenger ខ្ញុំនឹងអញ្ជើញពួកគេទាំងពីរមកពិសាអាហារពេលល្ងាច។ លោកបន្តថាវាពិតជារីករាយណាស់ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្ត Premier League ។ ពិតជារីករាយណាស់។ ឥឡូវនេះតោះទៅបន្តឈ្នះ២៥០ទៀត៕

ប្រភព៖ Tribuna

 

ads