Liverpool យកឈ្នះ Chelsea ទិញខ្សែការពារ Jeremy Jacquet
02-February-2026

ទីបំផុត! ក្លិបហង្សក្រហម Liverpool បានយកឈ្នះ Chelsea ក្នុងការចុះហត្ថលេខាទិញខ្សែការពារកណ្តាល Jeremy Jacquet ពី Rennes របស់ប្រទេសបារាំង ក្នុងតម្លៃសរុបជាង ៨២ លានដុល្លារ។  Chelsea ក៏ចាប់អារម្មណ៍លើខ្សែការពារកណ្តាលរូបនេះដែរ ប៉ុន្តែប្រភពជាច្រីនបានប្រាប់សាព័ត៌មានកីឡា ESPN ថាគេពេញចិត្តនឹងការផ្លាស់ទៅ Anfield ដោយលក្ខខណ្ឌផ្ទាល់ខ្លួន។

Liverpool កំពុងត្រូវការកម្លាំងការពារបន្ថែមទៀត ខណៈដែលក្លិបមានភាពមិនប្រាកដប្រជាអំពីអនាគតរបស់ Ibrahima Konaté និង Andy Robertson ដែលទាំងពីរនាក់នឹងផុតកិច្ចសន្យានៅរដូវក្តៅ។

ប្រភពខាងលើដដែលបានឲ្យដឹងថា កីឡាករវ័យក្មេងអន្តរជាតិបារាំងរូបនេះ យល់ព្រមទទួលយកតម្លៃខ្លួនជាង ៧៥ លានដុល្លារបូករួមទាំងប្រាក់បន្ថែមចំនួនជាង ៦ លានដុល្លារ។ Jacquet បានក្លាយជាកីឡាករការពារដ៏មានទេពកោសល្យបំផុតម្នាក់របស់ Ligue 1 ចាប់តាំងពីបង្ហាញខ្លួននៅ Rennes។ រដូវកាលនេះ គេបានបង្ហាញខ្លួនចំនួន១៨ លើកនៅក្នុងលីគកំពូលបារាំង៕