Kyle Walker បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបាល់ទាត់អង់គ្លេស បន្ទាប់ពីបង្ហាញខ្លួនបានចំនួន៩៦ដងចាប់តាំងពីឆ្នាំ២០០៩កន្លងមក ។ការសម្រេចចិត្តរបស់ខ្សែការពារស្តាំវ័យ ៣៥ ឆ្នាំរូបនេះបានធ្វើឡើង ក្នុងរយៈពេលបីខែមុនព្រឹត្តិការណ៍ World Cup ចាប់ផ្តើម។ ខ្សែការពារស្តាំរបស់ក្លិប Burnley បាននិយាយថា៖ ខ្ញុំមានការសោកស្ដាយដែលត្រូវធ្វើការសម្រេចចិត្តបែបនេះ ប៉ុន្តែខ្ញុំក៏មានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលខ្ញុំសម្រេចបានជាមួយប្រទេសអង់គ្លេស។ ការតំណាងឱ្យប្រទេសនៅក្នុងការប្រកួតធំៗចំនួនប្រាំ ដើម្បីទៅដល់វគ្គផ្តាច់ព្រ័ត្រ ខ្ញុំពិតជាមាន កិត្តិយសខ្លាំងណាស់។

អតីតខ្សែការពារក្រុម Manchester City និង Tottenham បានជួបប្រទះនឹងការឈឺចាប់យ៉ាងខ្លាំងនៅក្នុងការប្រកួតធំៗចំនួនពីរដង ដោយបានបញ្ចប់ក្នុងនាមជាក្រុមជើងឯករងនៅ Euros ក្នុងឆ្នាំ២០២១និង ២០២៤ ៕