ads
Donnarumma ក្លាយជាអ្នកចំាទីល្អបំផុតនៅអឺរ៉ុប
03-September-2025

Gianluigi Donnarumma ដែលទើបផ្ទេរពីក្លិប Paris Saint-Germain មករួមរស់ជាមួយ Manchester City ទទួលបានភាគរយសង្គ្រោះបាល់ខ្ពស់បំផុតគឺ៧៤,៩៤% ក្នុងចំណោមកីឡាករចាំទីដែលសង្គ្រោះបាល់បានច្រីនជាង ៣០០ដង នៅក្នុងលីគកំពូលទាំង៥ របស់អឺរ៉ុបចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅ Ligue 1 ក្នុងខែកញ្ញា ឆ្នាំ២០២១។  កីឡាករអ៊ីតាលីវ័យ២៦ ឆ្នាំដែលបានចូលរួមជាមួយ Man City ក្នុងតម្លៃជាង៤០លានដុល្លារកាលពីថ្ងៃទី២ ខែកញ្ញាបានយកឈ្នះមិត្តរួមការងារដូចជា Alisson Becker និង Emiliano Martinez ។

របាយការណ៍បានបង្ហាញថា Donnarumma នឹងរកបានប្រហែលជាង១៣លានដុល្លារក្នុងមួយឆ្នាំនិងអាចកើនឡើងដល់ ១៧ លានដុល្លារអាស្រ័យលើប្រាក់រង្វាន់ ។ Donnarumma រក្សាបាល់មិនឲ្យចូលទី (Clean Sheets )​បានចំនួន ៥៤ដង​ ក្នុង​ការ​បង្ហាញ​ខ្លួន១៦១លើក​សម្រាប់ PSG បង្ហាញ​ពី​សមត្ថភាព​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​គាត់។ ការមកដល់របស់កីឡាករសញ្ជាតិអ៊ីតាលីដែលមានកិច្ចសន្យារហូតដល់ឆ្នាំ២០៣០ និងជម្រើសបន្តមួយឆ្នាំទៀត នឹងជួយពង្រឹងតំបន់ការពាររបស់ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola សម្រាប់រដូវកាល២០២៥-២៦៕

ads