ads
Premier League ចំណាយលុយទិញកីឡាកររដូវក្តៅ លើសពីកំណត់ត្រា
03-September-2025

Premier League បានចំណាយលុយច្រើនបំផុតមិនធ្លាប់មានពីមុនមក នៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈដែលការចំណាយនៅរដូវក្តៅនេះលើសពី៤ពាន់លានដុល្លារ។ ទឹកប្រាក់សរុបចំនួនជាង​៣,៧ពាន់លានដុល្លារត្រូវបានចំណាយត្រឹមថ្ងៃទី៣១ខែសីហា ប៉ុន្តែមានកិច្ចព្រមព្រៀងថ្លៃៗជាច្រីនបានកើតឡើងនៅថ្ងៃបិទទីផ្សារដោះដូរ ជាឧទាហរណ៍ការផ្លាស់ប្តូររបស់ Alexander Isak ពី Newcastle ទៅ Liverpool ក្នុងតម្លៃឯតទគ្គកម្មអង់គ្លេស១៦៩លានដុល្លារបានជំរុញឱ្យការចំណាយសរុបរបស់ Premier League កើនឡើងដល់ទៅជាង ៤ពាន់លានដុល្លារ។

ការ​ចំណាយ​នេះ​កើនឡើងខ្ពស់បើប្រៀបធៀបទៅនឹងរដូវ​ក្ដៅ​មុន​ដែល​ការ​ចំណាយសរុប​ មានត្រឹមតែ ជាង ២ពាន់លានដុល្លារប៉ុណ្ណោះ។ ការចំណាយសរុបក្នុងឆ្នាំនេះគឺច្រើនជាងការចំណាយរបស់ក្របខណ្ឌកំពូលធំទាំង៤របស់អឺរ៉ុបគឺអាល្លឺម៉ង់ Bundesliga, អេស្ប៉ាញLa Liga, បារាំងLigue 1 និងអ៊ីតាលីស៊េរី Serie A រួមបញ្ចូលគ្នា៕

ប្រភព៖ BBC

ads