ads
Ilkay Gundogan ផ្ទេរទៅកាន់ Galatasaray ក្នុងលក្ខខណ្ឌកីទ្បាករគ្មានតម្លៃខ្លួនពី Man City
03-September-2025

ក្លិប Galatasaray បាននាំយកកីទ្បាករដែលមានបទពិសោធន៍ឈ្នពានជាច្រើននៅ Premier League គឺខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Ilkay Gundogan ពី Manchester City ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន។ កីទ្បាករវ័យ ៣៤ ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យាលេងឱ្យម្ចាស់ជើងឯកលីគកំពូលតួកគីរហូតដល់បញ្ចប់រដូវកាល ២០២៦-២៧ ឯណោះ។ តាមពិតទៅកិច្ចសន្យារបស់ Ilkay Gundogan នៅសល់ ១ ឆ្នាំទៀត ប៉ុន្តែរូបគេត្រូវបានអនុញ្ញាតឱ្យចាកចេញ ស្របពេលផ្សារដោះដូរកីឡាកររបស់ប្រទេសតួកគីបើករហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៥ ឯណោះ។

Gundogan គឺជាកីទ្បាករដំបូងដែលលោក Pep Guardiola នាំយកមកកាន់ City ក្នុងឆ្នាំ ២០១៦ ហើយរូបគេក៏បានចំណាយពេល ៧ ឆ្នាំ មុនពេលផ្លាស់ទៅកាន់ FC Barcelona ក្នុងលក្ខខណ្ឌកីទ្បាករគ្មានតម្លៃខ្លួនឆ្នាំ ២០២៣។  ក្រោយមករូបគេក៏បានវិលត្រលប់មកទ្រាំចាស់វិញ (Man City) ក្នុងខែសីហា ឆ្នាំ២០២៤ ដោយបង្ហាញខ្លួនឱ្យក្រុមចំនួន ៣៣ ដងនៅ Premier League កាលពីរដូវកាលមុន ដែលក្រុមរបស់លោក Pep បានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ។

គួរជម្រាបថា Ilkay Gundogan ដែលកើតនៅទីក្រុង Gelsenkirchen មានឪពុកម្តាយជាជនជាតិតួកគី បានឈ្នះពានរង្វាន់ English Premier League ចំនួន ៥ លើក រួមទាំង UEFA Champions League ក្នុងរដូវកាល ២០២២-២៣ ផងដែរ៕

ប្រភព៖ BBC

ads