ads
មិនធម្មតាមែន! Sybelle FC ជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីព ក្លាយជាក្លិបទី២នៅកម្ពុជា ដែលប្រើប្រាល់ឯកសណ្ឋានម៉ាកយីហោ KELME
10-October-2025

ក្លិប Sybelle FC ដែលជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា បានប្រកាសជាផ្លូវការអំពីក្លាយជាដៃគូរសហការណ៍របស់ក្រុម​ហ៊ុន KELME ដែលជាម៉ាកយីហោឯកសណ្ឋាន​​កីឡាឈានមុខគេលំដាប់ពិភពលោក។ Sybelle FC ដែលជាក្រុមតែងតែចូលប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា ក៏បានក្លាយជាក្លិបទី ២ ក្នុងការប្រើប្រាស់ឯកសណ្ឋានម៉ាកល្បី KELME របស់អេស្ប៉ាញ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង។

KELME ជា​ក្រុម​ហ៊ុន​ផលិតសម្ភារ​​កីឡា​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ក្នុង​ពិភព​លោក​របស់ប្រទេស​អេស្ប៉ាញ ​ដែល​មាន​អាយុ​កាល​ ៦២ ​ឆ្នាំ។  សម្ភារ​កីឡា​ជា​ច្រើន​ប្រភេទមាន​ដូច​ជា៖ កីឡា​បាល់បោះ កីឡា​បាល់ទាត់ កីឡា​បាល់ទះ កីឡា​បាល់ទាត់​ហ្វូតសាល កីឡា​ហុកគី ​កីឡា​គ្រីឃីត​ និង​កីឡាផ្សេងៗ​ទៀត។ ក្នុង​នោះដែរក៏​មាន​ក្លិប និង​ក្រុម​ជម្រើស​ជាតិ​ជា​ច្រើន​​នៅ​លើ​ពិភព​លោកដែល​បាន​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការផងដែរ។

គួរជម្រាបឱ្យដឹងថា ក្លិប Sybelle FC ដែលជាក្រុមបាល់ទាត់ពាក់កណ្តាលអាជីពនៅកម្ពុជា ទើបតែបង្កើតទ្បើងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមាន ឧកញ៉ា ឡោក ដារិទ្ធ ជាប្រធានក្លិប គឺតែងតែចូលរួមប្រកួតប្រជែងពានរង្វាន់នៅកម្ពុជាមិនថាពានរង្វាន់ពាក់កណ្តាលអាជីព និងហ្វូសាលទ្បើយ។ បច្ចុប្បន្ននេះ ក្លិប Sybelle FC ក៏បានចូលរួមប្រកួតប្រជែងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២៥៕

ads