

ក្នុងចំណោមក្លិបបាល់ទាត់ទាំង ៩៦ មកពីលីគកំពូលអឺរ៉ុបទាំង៥ គឺអង់គ្លេស Premier League អេស្ប៉ាញ La Liga អាល្លឺម៉ង់ Bundesliga អ៊ីតាលី Serie A និងបារាំង Ligue 1 Real Madrid គឺជាក្លិបដែលចំណាយលុយច្រីនជាងគេសម្រាប់ប្រាក់ឈ្នួលកីឡាករ។ នេះបើយោងតាមតួលេខពី FBref ដែលត្រូវបានគេហទំព័រ Planetfootball.com ដកស្រង់យកមកចុះផ្សាយ។ ប្រភពខាងលើដដែលក៏បានឲ្យដឹងដែរថាក្លិបបាល់ទាត់បារាំង Metz គឺជាក្លិបដែលចំណាយតិចជាងគេបំផុតគឺត្រឹមតែជាង ៦០ ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់រដូវកាល២០២៥ នេះ។
Real Madrid ឈរនៅលើកំពូលតារាងដែលកីឡាករម្នាក់ៗទទួលបានជាង១២លានដុល្លារតិចជាងឆ្នាំទៅមិញគឺជាង១៣លានដុល្លារប៉ុន្តែ៦០% ខ្ពស់ជាងគូប្រជែងភាគច្រើន ដែលបញ្ជាក់ពីភាពលេចធ្លោផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ Barcelona តាមពីក្រោយ ដែលកីឡាករម្នាក់ៗទទួលបាន ជាង៩លានដុល្លារធ្លាក់ចុះពី១០លានដុល្លារផងដែរ ។ Manchester City ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតម្លៃ៨លានដុល្លារ កើនឡើងជាង១លានធៀបនឹងឆ្នាំមុន ។ Bayern ស្ថិតនៅជិត៨លានដុល្លារខណៈ PSG និង Arsenal ទាំងពីរមានតម្លៃប្រហែល ៧ លានដុល្លារ។ Liverpool និង Manchester United មានតម្លៃប្រហែល៧លានដុល្លារក្នុងម្នាក់ៗ ដោយ Chelsea និង Tottenham ដណ្តើមបានចំណាត់ថ្នាក់កំពូលទាំង១០ក្នុងតម្លៃប្រហែល៥លានដុល្លារ។
ខាងក្រោមនេះគឺជាបញ្ជីក្លិបដែលចំណាយសរុបសម្រាប់កីឡាករ ខ្ពស់ទាំង១០រួមមានៈ
១- Real Madrid ចំណាយ៣៤២លានដុល្លារ
២- Bayern Munich ចំណាយជាងជាង ៣០០ លានដុល្លារ
៣- Manchester City ចំណាយជាងជាង ២៩៥ លានដុល្លារ
៤- Barcelona ចំណាយជាងជាង ២៥០លានដុល្លារ
៥- Manchester United ចំណាយជាងជាង២៤៧លានដុល្លារ
៦- PSG ចំណាយជាងជាង២៤៣លានដុល្លារ
៧- Arsenal ចំណាយជាង២២៩លានដុល្លារ
៨- Chelsea ចំណាយជាង២២៣លានដុល្លារ
៩- Liverpoo ចំណាយជាង២០០លានដុល្លារ
១០- Inter Milan ចំណាយជាង១៧៣លានដុល្លារ៕