ads
Supercomputer ព្យាករណ៍គ្រូបង្វឹក ៥ រូបនឹងត្រូវបណ្តេញចេញ
26-August-2025

ក្រៅពីព្យាករណ៍ចំណាត់ថ្នាក់ក្លឹបបាល់ទាត់ Premier League កុំព្យូទ័រ Supercomputer ក៏បានព្យាករណ៍វាសនាគ្រូបង្វឹក ដែលត្រូវបានបណ្តេញចេញផង ដែរដែលក្នុងនោះមានគ្រូបង្វឹកចំ៥នួនប្រាំរូបមានភាគរយខ្ពស់បំផុតក្នុងការបណ្តេញចេញក្នុងរដូវកាលថ្មីនេះ។ គ្រូបង្វឹកទាំងនោះរួមមានៈ

១-លោក Daniel Farke គ្រូបង្វឹកក្លឹប Leeds

លោក Daniel Farke ត្រូវបានគេព្យាករណ៍ថានឹងត្រូវបណ្តេញចេញពីតំណែងមុនគេក្នុងរដូវកាល Premier League ថ្មី បន្ទាប់ពីដឹកនាំក្លឹបឡើងមកលីគកំពូលជាមួយនឹងពិន្ទុ១០០ក្នុងក្របខ័ណ្ឌ Championship នាំមុខក្រុម Burnley ដោយសារគ្រាប់បាល់ខុសគ្នា។ ២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ១២ក្នុងតារាង។

កត្តាហានិភ័យសម្រាប់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រួមមានការបរាជ័យក្នុង Premier League ពីមុនគឺឈ្នះ ៦ដងក្នុងការប្រកួតលីកចំនួន ៤៩ក្នុងអំឡុងពេលដែលលោកដឹកនាំក្រុម Norwich City រួមទាំងការកាត់ចោលចំនួនពីរ។

២-លោកKeith Andrews គ្រូបង្វឹកក្លឹប Brentford លោកKeith Andrews បានចូលមកជំនួសតំណែងលោក Thomas Frank ដែលបានចាកចេញ ទៅ Tottenham Hotspur ។

២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ១០ក្នុងតារាង។Andrews ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ត្រូវ​បណ្តេញ​ចេញ​ដោយ​សារ​តែ​គ្មាន​បទ​ពិសោធ​ពី​មុន​។

៣-លោក Ruben Amorim គ្រូបង្វឹករបស់Manchester United

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ទទួលបានត្រឹមតែ៩ពិន្ទុប៉ុណ្ណោះពីខែធ្នូដល់ខែឧសភា បន្ទាប់ពីចូលមកជំនួសតំណែងលោក Erik ten Hag ដែលជារយៈពេលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Manchester United នាពេលថ្មីៗនេះ។

២ប្រកួតកន្លងមកគឺចាញ់១ស្មី១ ឈរចំណាត់ថ្នាក់លេខ១៦ក្នុងតារាង។

គាត់ក៏បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោមស្នាដៃក្រុម Tottenham ផងដែរ។ អតីតអ្នកចាត់ការ Lisbon ត្រូវបានគេគាំទ្រនៅក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែប្រឈមនឹងហានិភ័យនៃការបាត់បង់ការងាររបស់គាត់ ដោយសារតែការប្រកួតដំបូងដ៏លំបាក និងសម្ពាធភ្លាមៗ។

៤-លោកRegis Le Bris គ្រូបង្វឹក Sunderland

អ្នកចាត់ការសញ្ជាតិបារាំងបានដឹកនាំ Sunderland ឈ្នះការប្រកួតជម្រុះChampionship និងត្រលប់មកក្របខ័ណ្ឌកំពូលវិញជាលើកដំបូងក្នុងរយៈពេល១០ ឆ្នាំ។ ២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ ៧ក្នុងតារាង។

គាត់ត្រូវបានគេគាំទ្រនៅក្នុងទីផ្សារផ្ទេរ ប៉ុន្តែមានហានិភ័យនៃការបាត់បង់ការងាររបស់គាត់ដោយសារតែគ្មានបទពិសោធន៍។ Opta Analyst បានព្យាករណ៍ថា Sunderland ជាក្លឹបមួយក្នុងចំណោមក្លឹបដែលរំពឹងថានឹងត្រូវកាត់ចោលនៅរដូវកាលនេះ។ ២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ ៧ក្នុងតារាង។

៥-លោកScott Parker គ្រូនបង្វឹកក្លឹប Burnley

ការផ្សងព្រេងពីមុនៗមករបស់លោកScott Parker នៅPremier League បានបញ្ចប់ដោយការបណ្តេញចេញ ឬត្រូវកាត់ចោល ហើយគាត់ត្រូវបានគេព្យាករណ៍ថាប្រឈមមុខនឹងបញ្ហាទាំងពីរនេះ ជាមួយក្រុម Burnley នៅរដូវកាលនេះ។

២ប្រកួតកន្លងមកគឺឈ្នះ១ស្មី១ ឈរចំណាត់ថ្នាក់លេខ១១ក្នុងតារាង។

កត្តាហានិភ័យមួយចំនួនដែលគ្របដណ្តប់លើគាត់រួមមាន រោគសញ្ញាក្រុមដែលទើបនឹងឡីងមកនិងកង្វះការសម្របខ្លួនតាមយុទ្ធសាស្ត្ររបស់គាត់ ដើម្បីទប់ទល់នឹងភាពខ្លាំងនៃក្រុមកំពូល៕

 

ads