

ទោះបី Cristiano Ronaldo មិនបានជួយឲ្យ Al Nassr ឈ្នះពាន Saudi Super Cup តែរូបគេត្រូវបានគេបញ្ចូលឈ្មោះទៅក្នុងសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្របាល់ទាត់ម្តងទៀត ជាកីឡាករដំបូងគេ និងតែម្នាក់គត់ដែលស៊ុតបញ្ចូលទីបាន១០០គ្រាប់ ឬច្រើនជាងនេះសម្រាប់ក្លិបបួនផ្សេងៗគ្នា។ Ronaldo រកបានមួយគ្រាប់ទៀត ប៉ុន្តែមិត្តរួមក្រុមរបស់គាត់ Abdullah Al-Khaibari ធ្វើមិនបាន បណ្តាលឲ្យក្លឹបរបស់គាត់ចាញ់ Al Ahliដោយលទ្ធផល៥-៣ (កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទីបន្ទាប់ពីប្រកួត២-២) ដើម្បីលើកពានដំបូងនៃរដូវកាលអារ៉ាប៊ីសាអូឌីត។
តារាឆ្នើមវ័យ៤០ឆ្នាំរូបនេះបានឈានដល់ចំណុចកំពូលដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីរកបានគ្រាប់បាល់ទី១០០របស់គាត់សម្រាប់ក្លិប Al-Nassr និងជាគ្រាប់បាល់ទី៩៤០ក្នុងអាជីពរបស់គេ។ ព្រឹត្ដិការណ៍ចុងក្រោយបង្អស់បានកើតឡើងក្នុងអំឡុងពេលជំនួបរវាងក្រុម Al-Nassr របស់ Saudi Super Cup ដែលការស៊ុតបាល់ប៉េណាល់ទី។
ឯតទគ្គកម្មដ៏គួរឲ្យកត់សម្គាល់របស់ Ronaldo បានកេីតមាននៅក្នុងក្លិបល្បីៗចំនួនបួនរួមមាន៖
១- Real Madrid ខ្សែប្រយុទ្ធ Ronaldo ស៊ុតបញ្ចូលទីបាន ៤៥១គ្រាប់ក្នុង៤៣៨ ប្រកួត ដែលគាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ក្លឹប និងឈ្នះពានរង្វាន់ UEFA Champions League ចំនួន៤ដង។
២- Manchester United ស៊ុតបញ្ចូលទីបាន១៤៥ គ្រាប់ក្នុង ៣៤៦ប្រកួតគ្រាប់ ក្នុងការស្នាក់នៅទីនោះ២ដង។
៣- Juventus ស៊ុតបានគ្រាប់ក្នុង១៣៤ ប្រកួត។
៤- Al-Nassr ស៊ុតបាល់បាន ១០០គ្រាប់ក្នុង១១៣ប្រកួត៕