សេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក (Peak Sports) បានឱ្យដឹងថាកីទ្បាករ 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 របស់ក្លិបវិសាខា បានរងរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់ 𝙼𝙲𝙻 អំទ្បុងពេលការប្រកួតរវាងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងវិសាខា ក្នុងសប្តាហ៍ទី ១ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៥-២៦ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ។
កីទ្បាករសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះហាក់បីជាមានបញ្ហារបួសខាងលើនេះនៅនាទី ១៨ មកម្ល៉េះ ហើយរូបគេហាក់បីជាព្យាយាមលេងទាំងឈឺចាប់រហូតដល់ទី ២៥ ទើបបង្ខំចិត្តផ្លាស់ចេញតែម្តង។ បញ្ហាខាងលើនេះ 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងត្រូវសម្រាកព្យាបាលរបួសសរសៃចំហៀងផ្នែកខាងក្នុងជង្គង់ 𝙼𝙲𝙻 ប្រហែលជា ១ ខែឯណោះ។ នេះបើយោងតាមការបង្ហើបពីសាមីខ្លួនមកកាន់សារព័ត៌មានក្នុងស្រុក (Peak Sports)។ មានន័យថា 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 នឹងខកខានការប្រកួត ពេលក្រុមប៉ះគ្នាជាមួយនឹងអឹមអូអាយ កំពង់ដេវ៉ា, ព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមវិសាខា ក៏ទទួលបាន ៣ ពិន្ទុយ៉ាងសារសំខាន់ផងដែរ បន្ទាប់ពីពួកគេបានវាយបកយកឈ្នះលើ Life FC ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតសប្តាហ៍ទី ២ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៥-២៦ ប៉ុន្តែនៅក្នុងជំនួបខាងលើនេះមិនមានអវត្តមាន 𝗕𝗿𝗲𝗻𝗼 𝗖𝗮𝗲𝘁𝗮𝗻𝗼 ទ្បើយ៕