

ក្លិបកំពូលទាំង ២០ របស់ English Premier League បានចុះកិច្ចព្រមព្រៀងបន្ថែមជាង៨៧លានដុល្លារពីក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា បើធៀបទៅនឹងរដូវកាលមុន។ ភាគច្រើននៃចំនួនលុយសរុប៧៦០លានដុល្លារគឺបានទៅក្លឹបធំបំផុតទាំងដប់។ Manchester City និង Liverpool ម្នាក់ៗទទួលបានជាង ១៣៥ លានដុល្លារ ពីទំនាក់ទំនងរបស់ពួកគេជាមួយ Puma និង Adidas ។ពួកគេបានវ៉ាដាច់ក្រុម បិសាចក្រហម Manchester United បន្ទាប់ពីគបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ១៥ កាលពីឆ្នាំមុននិងមិនបានទទួលពានរង្វាន់អ្វីមួយទាល់តែសោះ។
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ពេញនិយមបំផុតគឺ adidas របស់កីឡាអាល្លឺម៉ង់ដែលបានផ្គត់ផ្គង់ក្លឹបបាល់ទាត់អង់គ្លេសចំនួនប្រាំបីនៅ Premier League ។ក្លឹបទាំងនោះរួមមាន Liverpool, Manchester United, Arsenal, Newcastle, Aston Villa, Nottingham Forest, Fulham និង Leeds United ដែលទើបឡើងតំណែងថ្មី។ កិច្ចព្រមព្រៀងរបស់ Leeds មានតម្លៃជាង៨លានដុល្លារលានក្នុងមួយឆ្នាំ ខណៈដែលមិត្តរួមក្រុម Premier League ថ្មី Burnley មានកិច្ចព្រមព្រៀង ១,៣ លានដុល្លារពីក្រុមហ៊ុន Casstore ។ Sunderland ដែលបានឡេីងមកPremier League តាមរយៈវគ្គ play-off ទទួលបានតិចតួចបំផុតជាមួយនឹងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Hummel តម្លៃជាង៦០ម៉ឺនដុល្លារ៕
ប្រភព៖ The Sun