

ក្លិប Real Madrid បានជ្រើសរើសខ្សែប្រយុទ្ធ Kylian Mbappe ជាអ្នកស៊ុតបាល់ពិន័យប៉េណាល់ទីសម្រាប់រដូវកាល ២០២៥-២៦ ។ គ្រូបង្វឹក Xabi Alonso បាននិយាយថា Kylian Mbappe វ័យ២៦ ឆ្នាំនឹងក្លាយជាខ្សែប្រយុទ្ធសំខាន់ និងជាអ្នកស៊ុតបាល់ប៉េណាល់ទីសម្រាប់រដូវកាលនេះ។
ការផ្តល់ទំនុកចិត្តនេះក៏ដោយសារតែ កាលពីរដូវកាលមុន Mbappe ស៊ុតបញ្ចូលទីបាន៤៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៥លើកក្នុង៥៩ប្រកួតសម្រាប់ក្លឹប។វាក៏ជាការជឿជាក់របស់ក្លឹបលើ Mbappe ដើម្បីដឹកនាំការវាយប្រយុទ្ធរបស់ពួកគេ និងទទួលយកការស៊ុតបាល់ពិន័យប៉េណាល់ទីដ៏សំខាន់នៅក្នុងរដូវកាលខាងមុខនេះ។ គួររំឭកថា កីឡាករសញ្ជតិបារាំងក៏ត្រូវបានក្លឹបប្រគល់អាវលេខ១០ផងដែរសម្រាប់រដូវកាលនេះ៕