

(Khmer) សមាគមកីឡាបាល់ទាត់ជប៉ុន (JFA) កំពុងពិចារណាលើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់បុរសពិភពលោកឆ្នាំ២០៤៦។ វាត្រូវបានគេរំពឹងថានឹងក្លាយជាការដេញថ្លៃធ្វេីសហម្ចាស់ផ្ទះក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីបូព៌ាផ្សេងទៀតដូចជាកូរ៉េខាងត្បូង និងចិន ព្រមទាំងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដូចជាឥណ្ឌូណេស៊ីជាដើម។ ជប៉ុនធ្លាប់បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកម្ដងរួចមកហើយ ដោយធ្វើសហម្ចាស់ផ្ទះការប្រកួតឆ្នាំ ២០០២ ជាមួយកូរ៉េខាងត្បូង។
កាលពីឆ្នាំ ២០០៥ JFA បានប្រកាសពីគោលដៅរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកម្តងទៀតនៅឆ្នាំ២០៥០ ក៏ដូចជាការប្តេជ្ញាយកឈ្នះពានរង្វាន់នៅពេលនោះដែរ។ ការប្រកួតបាល់ទាត់ពិភពលោកលើកក្រោយនៅឆ្នាំ ២០២៦ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។ ការប្រកួតបាល់ទាត់ពិភពលោក ២០៣០នឹងត្រូវលេងនៅប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ខណៈ៣ប្រកួតនឹងធ្វើឡើងនៅអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ(ម្នាក់មួយប្រកួត) ដើម្បីរំលឹកខួប១០០ ឆ្នាំចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកលើកដំបូង។អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤៕