Gennaro Gattuso នឹងចាកចេញពីតំណែង ខណៈដែលរដ្ឋមន្ត្រីកីឡាបន្ទោសកីឡាករបរទេស
03-April-2026

លោក Gennaro Gattuso នឹងចុះចេញពីតំណែងជាគ្រូបង្វឹកក្រុមអ៊ីតាលី។ នេះបើយោងតាមលោក Fabrizio Romano អ្នកកាសែតអ៊ីតាលី ប្រាប់គេហទំព័រ Tribuna ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០២ ខែមេសា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីក្រុមរបស់លោក ប្រកួតចាញ់បូស្ន៊ីដោយលទ្ធផល ៤-១ កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី គ្មានកៅអីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក។ Gennaro Gattuso បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី ក្នុងខែមិថុនា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ គាត់បានដឹកនាំការប្រកួតចំនួន៨ លើក (ឈ្នះ៦ ចាញ់ ២)។ នេះគឺជាការបរាជ័យលើកទីបីជាប់ៗគ្នាដែលអ៊ីតាលីមិនអាចឡើងទៅលេងពានរង្វាន់បាល់ទាត់ពិភពលោកបាន។

ជាមួយនឹងការគ្មានកៅអីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនេះដែរ រដ្ឋមន្ត្រីកីឡា លោក Andrea Abodi  បានស្តីបន្ទោសទៅលើកីឡាករបរទេសច្រើនពេកនៅ ក្របខណ្ឌ Serie A ដែលប៉ះពាល់ដល់ក្រុមជម្រើសជាតិ។ លោកបាននិយាយថា៖ វត្តមានកីឡាករបរទេសច្រើនពេក វាប៉ះពាល់ដល់ការអភិវឌ្ឍកីឡាករក្នុងស្រុក។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីទិសដៅនាពេលអនាគតថាតើការកាត់បន្ថយកីឡាករបរទេសដើម្បីផ្តល់ឱកាសឱ្យកីឡាករក្នុងស្រុកកាន់តែច្រើនជាដំណោះស្រាយដែរឬទេ?។

លោក Abodi ក៏បានថ្លែងថា៖ «នេះជាអ្វីដែលយើងកំពុងព្យាយាម។ យើងត្រូវតែផ្លាស់ប្តូរគំរូនេះ ដែលវាមិនត្រឹមតែជាការរារាំងយើងពីការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍ World Cup ជាលើកទីបីជាប់ៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបរាជ័យក្នុងការអនុញ្ញាតឱ្យទេពកោសល្យបាល់ទាត់អ៊ីតាលី ជាពិសេសទេពកោសល្យវ័យក្មេង អភិវឌ្ឍផងដែរ៕