CIES ៖ Bayern Munich ឈរកំពូលតារាងជាក្លិបប្រយុទ្ធច្រើនជាងគេបំផុត
07-February-2026

យោងតាមរបាយការណ៍មួយពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាកីឡា ដែលហៅកាត់ថា៖ CIES ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ក្លិបបាល់ទាត់អាល្លឺម៉ង់ Bayern Munich ឈរចំណាត់ថ្នាក់កំពូលតារាងជាក្លិបដែលមានការប្រយុទ្ធច្រើនជាងគេបំផុតនៅរដូវកាលនេះ។

ចំណែកឯ ក្លិបបាល់ទាត់បារាំង Paris Saint-Germain ឈរនៅលេខពីរនាំមុខក្លិបបាល់ទាត់អេស្ប៉ាញ Barcelona ឈរនៅលេខបី។ ដោយឡែកក្លិបដែលឈរកំពូលតារាងទាំង ១០ ដែរួមមាន៖ Bayern Leverkusen លេខ៤ ​Columbus លេខ៥ Manchester City លេខ៦ Nordsjaelland លេខ៧ St Etienneលេខ៨ Celtic លេខ៩  និងលេខ១០ Marseille ជាដើម។

មែនទែនទៅ ការធ្វេីចំណាត់ថ្នាក់នេះផ្អែកលើរង្វាស់ចំនួនបួន៖ គឺចម្ងាយបញ្ជូនបាល់ (បញ្ជូនបាល់ខ្លីកាន់តែល្អ) ចង្វាក់បញ្ជូនបាល់អំឡុងពេលគ្រប់គ្រងបាល់ រយៈពេលនៃការគ្រប់គ្រងបាល់ និងភាគរយនៃការបញ្ជូនបាល់ដែលទទួលបាននៅក្រោមជង្គង់ (នៅលើដី) ក្នុងទីតាំងវាយលុករបស់គូប្រកួត។ ទិន្នន័យនេះត្រូវបានចងក្រងចេញពីក្រុមចំនួន ៩១៥ នៅទូទាំងលីគចំនួន ៥៨ ទូទាំងពិភពលោក៕