John Stones ចូលរួមជាមួយក្លិប Inter Milan
31-July-2026

ខ្សែការពារអង់គ្លេស John Stones បានចូលរួមជាមួយក្រុមជើងឯកអ៊ីតាលីសេរី A គឺ Inter Milan កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចំណាយពេលរយៈមួយទសវត្សរ៍ និងឈ្នះពានរង្វាន់ជាច្រើនជាមួយក្លិបមេឃខៀវ Manchester City។ Stones បានក្លាយជាខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារថ្លៃបំផុតរបស់ពិភពលោក នៅពេលដែលរូបគេបានចូលរួមជាមួយក្រុម City ពីក្រុម Everton ក្នុងតម្លៃប្រហែល ៦៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៦។

Stones វ័យ ៣២ ឆ្នាំដែលជាកីឡាករទំនេរបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្រុម City ផុតកំណត់កាលពីចុងខែមិថុនា បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្រុម Inter ដែលមានតម្លៃជាង ៤,៦៤ លានដុល្លារ ក្នុងមួយរដូវកាល។ Stones បានជួយក្រុម City ឈ្នះពានរង្វាន់ Premier League ចំនួនប្រាំមួយ និង Champions League ក្នុងចំណោមពានរង្វាន់ផ្សេងៗទៀត។

រូបគេបានប្រាប់គេហទំព័ររបស់ Inter ថាខ្ញុំជាមនុស្សម្នាក់ដែលស្រេកឃ្លានចង់ឈ្នះម្តងទៀត។ ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ដែលបានឈ្នះរឿងជាច្រើនកាលពីអតីតកាល។ ខ្ញុំចង់នាំយកបទពិសោធន៍នោះមកទីនេះ និងជួយក្រុម ជួយក្លឹប និងបន្តរៀនសូត្រ និងរីកចម្រើនជាកីឡាករ៕