ខ្សែប្រយុទ្ធ Kylian Mbappe ប្រធានក្រុមបារាំងស៊ុតបញ្ចូលទីបាន ១០ គ្រាប់ នាំមុខ Lionel Messi វីរបុរសអាហ្សង់ទីនដែលរកបាន ៨ គ្រាប់ ឈ្នះស្បែកជើងមាសនិងបង្កើតកំណត់ត្រាថ្មីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ក្រៅពីទទួលបានស្បែកជើងមាស Mbappe ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគ្រប់ពេលនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជាមួយនឹងគ្រាប់បាល់២២ គ្រាប់ នៅពេលដែលគាត់ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបីកាលចាញ់អង់គ្លេស ៦-៤ កាលពីថ្ងៃសៅរ៍។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានវ៉ាដាច់ Lionel Messi របស់អាហ្សង់ទីនដែលបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យចាញ់អេស្ប៉ាញ ១-០ ។ Lionel Messi ស៊ុតបញ្ចូលទីបាន២១គ្រាប់ ហើយការប្រកួតលើកនេះទំនងជាការការប្រកួតចុងក្រោយរបស់គាត់ខណៈMbappe យ៉ាងហោចណាស់ក៏នៅបង្ហាញវត្តមានបានមួយបន្ថែមទៀត។
កីឡាករដែលរកគ្រាប់បាល់បានលំដាប់ទីបីគឺអតីតកីឡាករKlose ១៦គ្រាប់ក្នុង២៤ប្រកួត។ Mbappe បានបញ្ចប់យុទ្ធនាការ World Cup លើកទីបីរបស់គាត់ជាមួយនឹងការស៊ុតបញ្ចូលទីបាន១០ គ្រាប់នាំមុខគេក្នុងតារាងចំណាត់ថ្នាក់ស្បែកជើងមាស(នាំមុខ Messi ពីរគ្រាប់)។

ខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះបានជោគជ័យក្នុងការបង្ហាញខ្លួនចំនួន២២ លើក ដោយស៊ុតបញ្ចូលទីបានបួនគ្រាប់ក្នុងឆ្នាំ ១០១៨និងប្រាំបីគ្រាប់ក្នុងឆ្នាំ ៨ខណៈដែលបារាំងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រទាំងពីរ ដោយយកឈ្នះក្រូអាស៊ី និងចាញ់អាហ្សង់ទីនកាលពីបួនឆ្នាំមុន៕