អ្នកគាំទ្របាល់ទាត់ដែលទៅទស្សនាក្នុងកីឡដ្ឋានផ្ទាល់តែងតែប្រាថ្នាចង់បានបាល់ដែលកីឡាករទាត់ពីទីលានទៅកន្លែងអង្គុយរបស់ពួកគេ។ការចង់បានរបស់អ្នកគាំទ្រ ក្រោមហេតុផល២យ៉ាងទីមួយគឺជាវត្ថុអនុស្សារីយ៍ និងទី២ ពួកគេបានអះអាងថាពួកគេបានចំណាយលុយច្រីនណាស់ក្នុងការមកទស្សនាផ្ទាល់ ដូច្នេះវាស័ក្តិសមនឹងទទួលបានបាល់នេះជាវត្ថុអនុស្សាវរីយ៍។ផ្ទុយទៅវិញ FIFA មិនអនុញ្ញាតិឲ្យទេ ហើយបាល់នោះត្រូវត្រឡប់ទៅទីលានប្រកួតវិញ។
ជាប្រពៃណីសម្រាប់អ្នកគាំទ្រកីឡាអាមេរិក អ្នកទស្សនាការប្រកួតបាល់បោះ នឹងទទួលបានវត្ថុអនុស្សាវរីយ៍មួយសម្រាប់ជីវិត។ ប្រាក់រង្វាន់ប្រសិនបើវាជាបាល់ពីការប្រកួតវគ្គជម្រុះឬជាព្រឹត្តិការណ៍សំខាន់។អ្នកគាំទ្របាល់បោះលោតពីលើកៅអីដើម្បីរើសបាល់ដែលមករកពួកគេខណៈអ្នកគាំទ្របាល់ទាត់មិនមានឱកាសបែបនេះទេ។

តើអ្វីជាមូលហេតុពិតប្រាកដ?
គោលនយោបាយរបស់ FIFA គឺតឹងរ៉ឹងខ្លាំងពេក ដែលអាចជាការលំបាក។ FIFA មិនបានឆ្លើយតបចំពោះការស្នើសុំការអត្ថាធិប្បាយពីAP បានទេលើរឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ ការមិនអនុញ្ញាតិឲ្យបាល់ទៅអ្នកគាំទ្រនេះគឺអាចមកពីបញ្ហាកត្តាមួយចំនួនដូចជាៈ បញ្ហាប្រពៃណី សេដ្ឋកិច្ច បច្ចេកវិទ្យាបាល់ និងលំហូរនៃការប្រកួត។
ជុំវិញនឹងបញ្ហានេះអ្នកប្រវត្តិសាស្រ្តបាល់ទាត់លោក Charles Cutton បាននិយាយថាខ្ញុំមិនគិតថាមានគោលការណ៍ណាមួយដែលអ្នកអាចរក្សាទុកបាល់បាននោះទេ ។វាមិនដូចបាល់បោះទេ។ វាជាឧបករណ៍ដែលមានតម្លៃថ្លៃណាស់។កាលពីមុន វាមិនមែនជារឿងចម្លែកទេដែលមានបាល់មួយនៅក្នុងការប្រកួតមួយ។ ប្រសិនបើវាចូលទៅក្នុងហ្វូងអ្នកគាំទ្រ អ្នកត្រូវតែប្រគល់វាមកវិញ ដើម្បីឱ្យការលេងអាចបន្តបាន។ ឥឡូវនេះ អ្នកមានបាល់ទាំងនោះនៅគ្រប់កន្លែងក្នុងទីលាន។

អ្នកគាំទ្រអាចទិញបាល់ FIFA ពីអ្នកលក់ដែលមានអាជ្ញាប័ណ្ណ ឬស្តង់លក់បាល់បែប pop-up ក្នុងតម្លៃចាប់ពី ៦០ ដុល្លារ ដល់១៨០ ដុល្លារ។ វាមិនច្បាស់ទេថាស្ថាប័នគ្រប់គ្រងបាល់ទាត់ចំណាយប៉ុន្មានសម្រាប់បាល់ថ្ងៃប្រកួត ។នេះគឺជាតម្លៃសេដ្ឋកិច្ចដែលFIFA ត្រូវគិតគូ។ តម្លៃបច្ចេកវិទ្យាក៏ជារឿងមួយដ៏សំខាន់បំផុតដែលបាល់នេះមិនត្រូវប្រគល់ឲ្យអ្នកគាំទ្រ។បាល់ទាត់២០២៦នេះបំពាក់ដោយបច្ចេកវិទ្យាស្តង់ដារខ្ពស់បំផុត។ ដោយសារតែបញ្ហាដូចរៀបរាប់ខាងលើនេះហើយបាល់សម្រាប់ប្រកួតនោះទំនងជាមិនអាចក្លាយជាវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកគាំទ្រនោះទេ ប៉ុន្តែកុំនិយាយថាវាមិនអាច ថ្ងៃណាមួយវាអាចកើតឡើង៕
ប្រភព៖ AP