ក្នុងការប្រកួត FIFA World Cup វគ្គ១៦ ក្រុមចុងក្រោយ រវាងអង់គ្លេសនិងម៉ិកស៊ិក Kane ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដែលបានស៊ុតបាល់ពិន័យប៉េណាល់ទីនិងបង្កកំហុសនាំឱ្យមានបាល់ពិន័យប៉េណាល់ទីក្នុងការប្រកួតតែមួយ។ថ្ងៃពុធទី៨កក្កដា ២០២៦។

Kane បានក្លាយជាកីឡាករដំបូងគេចាប់តាំងពីឆ្នាំ ១៩៦៦ដែលស៊ុតបាល់ប៉េណាល់ទីបញ្ចូលទី និងបណ្តោយឱ្យមានការពិន័យក្នុងការប្រកួត FIFA World Cup តែមួយ។ ក្នុងការប្រកួតជាមួយម៉ិកស៊ិក Kane បានស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទី៦០ដែលបង្កើតឡើងដោយ Gordon ដែលជួយឱ្យអង់គ្លេសនាំមុខ៣-១។ ជាមួយគ្នានេះដែរ តិចជាង១០នាទីក្រោយមក Kane បានបណ្តោយឱ្យមានការពិន័យចំពោះកំហុសលើ Gutiérrez នៅក្នុងតំបន់គ្រោះថ្នាក់ ដែលកាត់បន្ថយការនាំមុខរបស់អង់គ្លេសមកត្រឹមមួយគ្រាប់ប៉ុណ្ណោះ៕
