Neymar ប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ
06-July-2026

ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ ដោយបញ្ចប់ដំណើរដ៏អស្ចារ្យរបស់គាត់ជាមួយក្រុមជម្រើសជាតិ។ ថ្លែងបន្ទាប់ពីប្រេស៊ីលត្រូវបានទម្លាក់ចេញពីព្រឹត្តិការណ៍ World Cup ដោយចាញ់ក្រុមន័រវេស២-១ កីឡាករវ័យ៣៤ ឆ្នាំរូបនេះបានបញ្ជាក់ពីការសម្រេចចិត្តរបស់គាត់ដោយនិយាយថា ខ្ញុំបានព្យាយាម។ ខ្ញុំបានព្យាយាមអស់ហើយ។ វាបានចាប់ផ្តើមនៅទីនេះ។ នៅកីឡដ្ឋាន MetLife ហើយខ្ញុំបានបញ្ចប់នៅទីនេះ។ ឥឡូវនេះវាចប់ហើយ។

នៅក្នុងការប្រកួតNeymar ស៊ុតបាល់ពិន័យប៉េណាល់ទីបានមួយគ្រាប់មកវិញសម្រាប់ប្រទេសរបស់គាត់។Neymar ចាកចេញក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់របស់ប្រេស៊ីល ដោយបានស៊ុតបញ្ចូលទីជាច្រើនគ្រាប់ និងតំណាងឱ្យប្រទេសរបស់គាត់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup និងការប្រកួតធំៗជាច្រើន។ការចូលនិវត្តន៍របស់គាត់គឺជាការបញ្ចប់នៃយុគសម័យមួយសម្រាប់ក្រុមរបាំសំបា៕