ក្រុម​ ៥ មានភាគរយខ្ពស់ ​ឈ្នះ​ពាន​រង្វាន់​បាល់ទាតពិភពលោក
02-July-2026

​អេស្ប៉ាញ​បាន​ចូល​រួម​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ក្នុង​នាម​ជា​ក្រុម​ដែល​មាន​ប្រៀប​ជាង​គេ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គចែកពូល ខណៈ​​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​កំពុងបន្តយ៉ាងស្វិតស្វាញ។ ជាមួយគ្នានេះដែរកុំព្យូទ័រ​ទំនើប​របស់ក្រុមហ៊ុន Opta បាន​ធ្វើ​បច្ចុប្បន្នភាព​ទស្សន៍ទាយ​​សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​World Cup ដោយជ្រើសរើសយកក្រុមចំនួន៦៖

១-បារាំង

ជើងឯកពីរសម័យកាលបារាំងបានក្លាយជាក្រុមដែលមានប្រៀបជាងគេក្នុងការឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេក្នុងវគ្គចែកពូលនិងវគ្គ៣២ក្រុមឈ្នះ ស៊ុយអែត ៣-០ដែលដឹកនាំដោយ Kylian Mbappe, Ousmane Dembele និង Michael Olise ។ជាមួយនឹងទម្រង់លេងដ៏ល្អឥឡូវនេះ មាន់គកបារាំងមានឱកាស ២២.៤៧% ក្នុងការឈ្នះពានរង្វាន់។សម្រាប់វគ្គ១៦ក្រុម បារាំងត្រូវជួប ប៉ារ៉ាហ្គាយដែលបានទម្លាក់អាល្លឺម៉ង់។

២-អាហ្សង់ទីន

ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ក៏មានការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងវគ្គចែកពូល ដែលដឹកនាំដោយប្រធានក្រុម Lionel Messi ដែលរកបានប្រាំមួយគ្រាប់ក្នុងការប្រកួតបីលើក។ឥឡូវនេះក្រុមពពក ស មានឱកាស១៥.៩០% ក្នុងការរក្សាតំណែងជើងឯករបស់ពួកគេ។ប្រកួតវគ្គ៣២ក្រុមអាហ្សង់ទីនជួប កាប់វែ (Cape Verde)

៣-អេស្ប៉ាញ

ក្រុម La Roja របស់អេស្ប៉ាញបានចូលទៅក្នុងការប្រកួតក្នុងនាមជាក្រុមដែលមានប្រៀបឈ្នះជើងឯក ប៉ុន្តែការស្មើក្នុងការប្រកួតបើកឆាកជាមួយក្រុម Cape Verde បានអនុញ្ញាតឱ្យបារាំង និងអាហ្សង់ទីនវ៉ាដាច់ពួកគេ។ ក្រុម Luis de la Fuente ឥឡូវនេះមានឱកាស ១៣,២% ក្នុងការឈ្នះពានរង្វាន់ពិភពលោកលើកទីពីររបស់ពួកគេ។ អេស្ប៉ាញជួបជាមួយអូរទ្រីសក្នុងវគ្គ៣២ក្រុម។

៤-អង់គ្លេស

ក្រុម​អង់គ្លេស​របស់​លោក Thomas Tuchel​មាន​យុទ្ធនាការ​វគ្គ​ចែក​ពូល​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រសិន​បើ​មិន​មាន​ការ​ប្រកួត​ស្មើ 0-0 ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ក្រុម Black Stars របស់​ហ្គាណា​នោះ​ទេ។ទោះជាយ៉ាងណាក្តី ពួកគេ​នៅ​តែ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​មាន​ប្រៀប​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ ដោយ​មាន​ឱកាស ៩,៣២% ក្នុង​ការ​ឈ្នះ។ អង់គ្លេសត្រូវជួបជាមួយក្រុមសាធារណៈរដ្ឋប្រជាធិបតេយ្យ កុងហ្គោក្នុងវគ្គ៣២ក្រុមនារាត្រីថ្ងៃពុធនេះ។

៥-ព័រទុយហ្គាល់

ក្រុម​របស់​ព័រទុយហ្គាល់ Cristiano Ronaldo មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ក្នុង​វគ្គ​ចែក​ពូល​។ ការ​ឈ្នះ៥-០លើ​ក្រុម​អ៊ូសបេគីស្ថាន​ដែល​ទើប​ចូល​លេង​ថ្មី​និងការ​ស្មើ​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​កូឡុំប៊ី​មាន​ន័យ​ថា​ពួកគេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ។ ពួកគេ​មាន​ឱកាស​ឈ្នះ ៤,៩៨%។ វគ្គ៣២ក្រុមព័រទុយហ្គាល់ត្រូវធ្វេីការងារធ្ងន់ប៉ះជាមួយក្រូអាស៊ី ហៅក្រូអាត៕