គ្រូបង្វឹកកូរ៉េខាងត្បូងលាលែងពីតំណែង
29-June-2026

គ្រូបង្វឹកកូរ៉េខាងត្បូង លោក Hong Myung-bo បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមរបស់លោកធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គចែកពូល ធ្វេីឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីប្រធានាធិបតី ដែលបានហៅគ្រូបង្វឹករូបនេះថា «អសមត្ថភាព» និងបានបញ្ជាឱ្យពិនិត្យឡើងវិញទាំងស្រុងនូវកម្មវិធីក្រុមជម្រើសជាតិ។ លោក Hong អាយុ ៥៧ ឆ្នាំ បានប្រកាសលាលែងពីតំណែងជាមួយនឹងការសុំទោសដល់អ្នកគាំទ្រកូរ៉េ មុនពេលក្រុមចាកចេញពីជំរំនៅប្រទេសម៉ិកស៊ិក ជាកន្លែងដែលកូរ៉េខាងត្បូងបានលេងការប្រកួតទាំងបីនៃពូល។លោកបាននិយាយថា ខ្ញុំសូមអភ័យទោសដោយស្មោះ។ ថ្ងៃនេះ ខ្ញុំចង់ប្រកាសថា ខ្ញុំនឹងចុះចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។

លោក Hong ស្ថិតក្នុងអាណត្តិទីពីររបស់គាត់ជាមួយក្រុមជម្រើសជាតិ។ គាត់ជាគ្រូបង្វឹកនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល នៅពេលដែលកូរ៉េខាងត្បូងក៏បរាជ័យក្នុងការឡើងដល់វគ្គបន្ទាប់ផងដែរ។

លោកប្រធានាធិបតីបានរិះគន់រចនាសម្ព័ន្ធក្រុមជម្រើសជាតិ និងការត្រួតពិនិត្យ ព្រមទាំងការតែងតាំងគ្រូបង្វឹកតាំងពីដំបូង។លោកបានមានប្រសាសន៍ថា “ជាថ្មីម្តងទៀត វាត្រូវបានបញ្ជាក់ឱ្យឃើញថា ការសម្រេចចិត្តរបស់បុគ្គលិកកំណត់អ្វីៗគ្រប់យ៉ាង។ ប្រសិនបើភាពស្មោះត្រង់ និងបក្សពួកនិយមត្រូវបានគេឱ្យតម្លៃលើសពីសមត្ថភាព ហើយមនុស្សអសមត្ថភាពម្នាក់ត្រូវបានតែងតាំងជាអ្នកដឹកនាំ លទ្ធផលគឺអាចទស្សន៍ទាយបានយ៉ាងច្បាស់។ កូរ៉េខាងត្បូងបានឈ្នះការប្រកួតបើកឆាករបស់ខ្លួនទល់នឹងសាធារណរដ្ឋឆែក បន្ទាប់មកបានចាញ់ការប្រកួតពីរលើកបន្ទាប់ក្នុងពូល A ទល់នឹងអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក៕