ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa បានប្រកាសថានៅថ្ងៃសុក្រទី០៦ ខែមិថុនា ឆ្នាំ២០២៦ ថាគឺជាថ្ងៃឈប់សម្រាក ដើម្បីអបអរសាទរសមិទ្ធផលរបស់ក្រុមជម្រីសជាតិដែលបានប្រកួតឈ្នះអាល្លឺម៉ង់ ២-១ មានកៅអីមួយឡីងទៅប្រកួតវគ្គ ៣២ ក្រុមក្នុងរយៈពេល២០ឆ្នាំ។

លោកបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា សូមអរគុណដល់កីឡាករ និងគ្រូបង្វឹក ទោះបីជាមានការរិះគន់ ការប្រមាថ និងគ្រាលំបាកដែលពួកគេបានឆ្លងកាត់ក៏ដោយ ក៏លោកបានងើបឡើងវិញ និងផ្តល់សេចក្តីសប្បាយរីករាយដ៏ធំធេងនេះដល់ប្រទេសទាំងមូល។ ថ្ងៃស្អែក(គិតនៅក្នុងប្រទេសអេក្វាទ័រ)គឺជាថ្ងៃឈប់សម្រាក។ អេក្វាឌ័រនឹងត្រូវប្រកួតជាមួយម៉ិកស៊ិកក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕
