បន្ទាប់ពីសង្គ្រោះបាល់មិនឲ្យចូលទី ទទួលបានលទ្ធផលស្មើ ០-០ ជាមួយក្រុមគោជល់អេស្ប៉ាញចាំទីក្រុម Cape Verde លោក Vozinha បានសម្រក់ទឹកភ្នែកក្នុងទីលាន ធ្វើឲ្យអ្នកគាំទ្រឆ្ងល់យ៉ាងខ្លាំង។ ជុំវិញនឹងបញ្ហានេះអ្នកចាំទីក្រុម Cape Verde លោក Vozinha បានបង្ហើបឲ្យដឹងថាទឹកភ្នែកដែលស្រក់នេះគឺដោយសាររឿង២សំខាន់។
កាសែត Athletic FC ក៏បានរាយការណ៍ដែរថាកីឡាករវ័យ ៤០ ឆ្នាំរូបនេះមានការឈឺខ្លាំងណាស់ ពីព្រោះទី១ យាយតារបស់ខ្ញុំលែងមានជីវិតទៀតហើយ ដែលពួកគាត់មិនបានឃើញសមិទ្ធផលរបស់ចៅនៅលើឆាកអន្តរជាតិនិងទី២គឺម្តាយរបស់ខ្ញុំ។ អ្នកចាំទី Chaves បានពន្យល់ថា ដំណើរការដាក់ពាក្យសុំទិដ្ឋាការសម្រាប់ពលរដ្ឋ Cape Verde ជារឿយៗមានភាពស្មុគស្មាញ និងចំណាយពេលច្រើន ដែលធ្វើឱ្យម្តាយរបស់គាត់ពិបាកទទួលបានឯកសារធ្វើដំណើរចាំបាច់។

លោក Vozinha បន្តថាខ្ញុំយំព្រោះខ្ញុំធំធាត់ជាមួយជីដូនជីតារបស់ខ្ញុំ ហើយជាអកុសល ពួកគាត់មិននៅទីនេះទេ។ ពួកគាត់បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន។ពួកគាត់គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ សម្រាប់ជីវិតរបស់ខ្ញុំ។ បន្ថែមពីនេះ ខ្ញុំយំក៏ព្រោះម៉ាក់របស់ខ្ញុំមិនអាចមកទីនេះបានដោយសារតែទិដ្ឋាការ។ យើងត្រូវបង់ប្រាក់សម្រាប់ទិដ្ឋាការ យើងមិនអាចធ្វើវាបានទាន់ពេលវេលាទេ។ ខ្ញុំចង់ឱ្យគាត់នៅទីនេះ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់ដែរ៕
