ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានយល់ព្រមបង់ថ្លៃឈ្នួលពេញលេញឲ្យលោក Artan ជនជាតិសូម៉ាលីដូច អាជ្ញាកណ្តាលដែលបានបំពេញការងារធម្មតា ទោះជាលោកជាប់បម្រាមមិនឲ្យចូលទឹកដីអាមេរិកសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ក៏ដោយ។ លោក Artan ត្រូវបានគេរំពឹងថានឹងទទួលបានទឹកប្រាក់យ៉ាងហោចណាស់ជាង១០ម៉ឺនដុល្លារ ដែលជាចំនួនទឹកប្រាក់ត្រូវបានបែងចែកទៅឱ្យអាជ្ញាកណ្តាលដែលត្រូវបានជ្រើសរើសសម្រាប់ភារកិច្ចវគ្គចែកពូលនៅក្នុងការប្រកួត។

តួលេខនេះអាចកើនឡើងប្រសិនបើគាត់បានធ្វើជាអាជ្ញាកណ្តាលការប្រកួតបន្ថែមនៅក្នុងវគ្គជម្រុះ រួមទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ។ ក្នុងនាមជាអាជ្ញាកណ្តាលម្នាក់ក្នុងចំណោមអាជ្ញាកណ្តាល ៥២នាក់ដែលត្រូវបានតែងតាំងដំបូងសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក មន្ត្រីជនជាតិសូម៉ាលីរូបនេះឥឡូវនេះនឹងខកខានការប្រកួតទាំងស្រុង៕
ប្រភព៖ BBC