គ្រាប់បាល់ប៉េណាល់ទី ដែលសម្រេចបាននៅនាទី ៧២ របស់ Messi ពិតជាមានអត្ថន័យខ្លាំងណាស់ វាមិនត្រឹមតែជួយឲ្យក្រុមពពកស អាហ្សង់ទីនឈ្នះក្រុមអ៊ីស្លង់ដោយលទ្ធផល ៣-០ មុនការប្រកួតបាល់ទាត់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយឲ្យខ្សែប្រយុទ្ធចាស់វស្សារូបនេះបំបែកកំណត់ត្រាជាកីឡាករស៊ុតបញ្ចូលទីចាស់ជាងគេនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ ។

នេះជាគ្រាប់បាល់ទី១១៧ របស់ Messi សម្រាប់ក្រុមជម្រើសជាតិក្នុងវ័យ ៣៨ឆ្នាំ១១ ខែ និង ១៨ថ្ងៃ បំបែកកំណត់ត្រារបស់កីឡាករ Ángel Labruna ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ កំណត់ត្រាមុនរបស់ Labruna ត្រូវបានកំណត់ក្នុងឆ្នាំ១៩៥៧ ទល់នឹងក្រុមប្រេស៊ីល នៅពេលដែលគាត់មានអាយុ៣៨ ឆ្នាំ ៩ ខែ និង ១០ ថ្ងៃ។ ក្នុងការប្រកួតមិត្តភាព Messi បានចូលលេងក្នុងនាមជាកីឡាករបម្រុងនិងមានឱកាសស៊ុតប៉េណាល់ទីបានមួយគ្រាប់នៅនាទី៧២ ក្នុងការបង្ហាញខ្លួនលើកទី១៩៩សម្រាប់ក្រុមជម្រើសជាតិ៕