Julian Quinones ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំ World Cup ២០២៦
13-June-2026

ក្រុមជម្រើសជាតិម៉ិកស៊ិកបានយកឈ្នះអាហ្វ្រិកខាងត្បូងដោយលទ្ធផល (២-០) ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។ ជ័យជម្នះនេះមិនត្រឹមតែជួយយឲ្យម៉ិកស៊ិកទទួលបាន៣ពិន្ទុមុនគេប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យខ្សែបម្រើស្លាបម៉ិកស៊ិក Julian Quinones ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួតបន្ទាប់ពីស៊ុតបញ្ចូលទីបាននៅនាទី៩។

គ្រាប់បាល់របស់កីឡាករវ័យ២៩ឆ្នាំរូបនេះ មិនត្រឹមតែជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រាប់បាល់ដំបូងដែលស៊ុតបញ្ចូលទីបាននៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ទាំងមូលផងដែរ៕