ប្រធានក្រុមជម្រីសជាតិជប៉ុន Endo បានដកខ្លួនចេញពីព្រឹត្តិការណ៍ World Cup និងប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិផងដែរ ដោយសារតែរបួស។ នេះគឺជាបន្ទុកថ្មីមួយទៀត ដែលវាយប្រហារ ក្រុមសាម៉ូរ៉ៃ។ Endo ដែលបានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកជាមួយ Liverpool ត្រូវបានជំនួសដោយខ្សែប្រយុទ្ធ Shuto Machino។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់ជប៉ុនដែលត្រូវបានចេញផ្សាយដោយរ៉យទ័កាលពីថ្ងៃសុក្រទី១២ មិថុនា ២០២៦។

Endo បាននិយាយនៅនៅលើបណ្តាញសង្គមថា “ចាប់តាំងពីខ្ញុំរបួស ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានរហូតមកដល់ពេលនេះ ដូច្នេះខ្ញុំមិនមានការសោកស្តាយអ្វីទាំងអស់។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយថា គាត់មានការខកចិត្តដែលមិនអាចចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប៉ុន្តែគាត់មានមោទនភាពចំពោះការរីកចម្រើនរបស់ក្រុមចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។
លោកបាននិយាយថា ជាមួយនឹងយុទ្ធនាការនេះ ខ្ញុំនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ ដូច្នេះចាប់ពីពេលនេះតទៅ ខ្ញុំនឹងអបអរសាទរក្រុមជម្រើសជាតិជប៉ុនក្នុងនាមជាអ្នកគាំទ្រម្នាក់។ ជប៉ុនស្ថិតនៅក្នុងពូល F ហើយនឹងចាប់ផ្តើមការបង្ហាញខ្លួនលើកទី ៨ របស់ពួកគេនៅWorld Cup ។បើកឆាកដំបូងទល់នឹងហូឡង់នៅទីក្រុង Dallas នៅថ្ងៃទី ១៤ ខែមិថុនា មុនពេលប្រកួតជាមួយទុយនីស៊ី និងស៊ុយអែត៕
