យោងតាមកាសែត Daily Mail បានឲ្យដឹងថា FIFA បានបែងចែកប្រាក់ចំនួនជិត ២៥០ លានដុល្លារដល់ក្លិបនានាជុំវិញពិភពលោក ដែលមានកីឡាករចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA ២០២៦។ តួលេខដែលចេញផ្សាយដោយស្ថាប័នគ្រប់គ្រងបាល់ទាត់បានបង្ហាញថា ក្លិបនីមួយៗអាចរំពឹងថានឹងទទួលបានថ្លៃសេវាកីឡាករ អប្បបរមាចំនួនជិត៥០០០ថុល្លារសម្រាប់កីឡាករម្នាក់ៗក្នុងមួយថ្ងៃ។
ជាមួយនឹងតួលេខនេះ នៅក្នុងក្របខណ្ឌអង់គ្លេស Premier League ក្លិប Manchester City ឈរកំពូលតារាង ទទួលបានលុយច្រីនជាងគេ។ ក្លិបនេះមានកីឡាករចេញទៅសមរភូមិ World Cup សរុប ១៩នាក់ មានន័យថាក្នុងមួយថ្ងៃក្លិបនេះអាចរកលុយបានជាង ១០ ម៉ឺនដុល្លារ។ ប្រសិនបើកីឡាករណាម្នាក់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍ World Cup រយៈពេល៥៦ ថ្ងៃ នោះមានន័យថាពួកគេអាចទទួលបានលុយជាង ២៧ ម៉ឺនដុល្លារនៅក្នុងហោប៉ៅរបស់ពួកគេ។

ក្លិបដែលរកបានលុយខ្ពស់ដំដាប់ទី ២ គឺ Arsenal មានកីឡាករ១៦នាក់ រកបានជាង ៧ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ បន្ទាប់មកក្លិប Man Utd មានកីឡាករ១៣នាក់រកបាន ៦ម៉ឺនដុល្លារ។ ក្លិប Crystal មានកីឡាករ ១២ នាក់រកបានជិត ៦ ម៉ឺនដុល្លា។ ក្លិប Liverpool មានកីឡាករ ១១នាក់រកបានជាង ៥ម៉ឺនដុល្លារ។ ចំណែឯក្លិបដែលមានកីឡាករក្រោម ១០នាក់ (ពី៩-៤ នាក់ទាបបំផុត) ក៏អាចរកបានលុយចន្លោះពីជាង ៤ ម៉ឺនដុល្លារដល់ជិត ២ ម៉ឺនដុល្លារក្នុងមួយថ្ងៃផងដែរ៕