លីគបាល់ទាត់អង់គ្លេសមានកីឡាករចូលរួមប្រកួត World Cup 2026
05-June-2026

យោងតាមបញ្ជីឈ្មោះក្រុមជម្រីសជាតិផ្លូវការរបស់ FIFA ចេញផ្សាយដោយគេហទំព័រ mallfootballapp.com បានឲ្យដឹងថា ក្នុងចំណោមលីគកំពូលអឺរ៉ុបទាំង ៥ លីគបាល់ទាត់អង់គ្លេសឈរកំពូលតារាងដែលមានកីឡាករចូលរួមប្រកួតបាល់ទាត់ពិភពលោកច្រើនជាងគេ។ ប្រភពខាងលើដដែលបានឲ្យដឹងថាលីគបាល់ទាត់អង់គ្លេសមានកីឡាករសរុបចំនួន ១៧៦ នាក់នាំមុខ លីគកំពូលអាល្លឺម៉ង់ ដែលមានកីឡាករ ១០១ នាក់។ លីគកំពូលអេស្ប៉ាញ មាន ៨១ នាក់លីគកំពូលបារាំងមាន ៧៩ នាក់ និងលីគកំពូលអ៊ីតាលីមាន ៦៦ នាក់ ។

ជាមួយគ្នានេះដែរយោងតាមស្ថិតិខាងលើក៏បានកត់សម្គាល់ផងដែរថា លីគបាល់ទាត់អារ៉ាប៊ីសាអូឌីតឈរលំដាប់លេខ ២ បន្ទាប់ពីលីគអឺរ៉ុបទាំង ៥ ដែលមានកីឡាករចំនួន ៤៧ នាក់ចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ លទ្ធផលនេះធ្វើឱ្យវាក្លាយជាលីគដែលមានកីឡាករតំណាងច្រើនជាងគេក្រៅលីគកំពូលទាំងប្រាំរបស់អឺរ៉ុប និងឆ្លុះបញ្ចាំងពីឥទ្ធិពលកាន់តែខ្លាំងឡើងនៃការប្រកួតប្រជែងលើវិស័យបាល់ទាត់ពិភពលោក៕