តើក្លិបណាមានកីឡាករឈ្នះពាន World Cup ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ?
04-June-2026

យោងតាមការចេញផ្សាយរបស់គេហទំព័រ givemesport.com បានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus មានកីឡាករធ្លាប់ជាប់ពានរង្វាន់បាល់ទាត់ពិភពលោកច្រើនជាងគេ។

ប្រភពខាងលើដដែលបានបន្តថា ក្រុម Juventus ឈរតំណែងកំពូលតារាង ដោយមានកីឡាករចំនួន ២៧ នាក់ធា្លប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក គិតរហូតមកដល់ពេលនេះ។ ជ័យជម្នះរបស់អ៊ីតាលីក្នុងឆ្នាំ ១៩៣៤ លេចធ្លោជាឆ្នាំដែលបានបង្កើតអ្នកឈ្នះជាច្រើនរបស់ Juventus ដោយមានកីឡាករចំនួនប្រាំបួននាក់ក្នុងចំណោមកីឡាករអ៊ីតាលីលេងឱ្យក្រុម Old Lady។ បន្ទាប់ពីនេះ ក្រុម Juventus គ្មានកីឡារឈ្នះអស់រយៈពេល ៤៨ ឆ្នាំទៀត។

រយៈពេលនេះគឺជាពេលវេលាដូចគ្នាដែលក្រុមជម្រើសជាតិអ៊ីតាលីត្រូវការដើម្បីលើកពានរង្វាន់ម្តងទៀត ដោយបង្ហាញពីការពឹងផ្អែករបស់ពួកគេលើទេពកោសល្យក្នុងស្រុក។ ចំណែកឯក្លិបដែលមានកីឡាករធ្លាប់ជាប់ពានរង្វាន់បាល់ទាត់ពិភពលោកច្រើនលំដាប់ទី២គឺ Bayern មានកីឡាករចំនួន ២៤នាក់ ក្លិប Inter ចំណាត់ថ្នាក់ទី៣ មាន ២១នាក់និងជាបន្តបន្ទាប់មាន ក្លិប Roma មាន ១៧នាក់ ក្លិប Santos (ប្រេស៊ីល)មាន ១៥នាក់ និងក្លិប Penarol (អ៊ុយរ៉ូហ្គាយ) មាន១៤នាក់៕