ក្រុមហ៊ុន Sotheby’s នឹង​ដាក់​ដេញថ្លៃលក់​អាវ​របស់ Pele
04-June-2026

ស្របពេលដែលអ្នកគាំទ្របាល់ទាត់កំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup ក្រុមហ៊ុន Sotheby’s ក៏បានប្រកាសដាក់លក់​​ដេញថ្លៃ អាវ​របស់ស្តេចបាល់ទាត់ Pele ផងដែរ។ ក្រុមហ៊ុន Sotheby’s បាននិយាយថា៖ អាវលេខ១០របស់ Pelé ដែលពាក់ក្នុងអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៥៨នឹងត្រូវដាក់លក់ដេញថ្លៃតាមអ៊ីនធឺណិតចន្លោះពីថ្ងៃទី២៩ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដា។ លោក Brahm Wachter ប្រធានប្រមូលវត្ថុទំនើបរបស់ Sotheby’s បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាសម្លៀកបំពាក់ដែល Pelé ពាក់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូងរបស់គាត់។

Edson Arantes do Nascimentoហៅកាត់ថា Peléមានអាយុ១៧ ឆ្នាំនៅពេលដែលគាត់រកបានពីរគ្រាប់ក្នុងជ័យជម្នះ ៥-២ របស់ប្រេស៊ីលទល់នឹងម្ចាស់ផ្ទះស៊ុយអែតនៅឯកីឡដ្ឋាន Rasunda ក្នុងទីក្រុង Stockholm។ គាត់នៅតែជាកីឡាករក្មេងជាងគេដែលរកបានគ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup។ លោក Pelé ដែលបានទទួលមរណភាពក្នុងវ័យ៨២ ឆ្នាំក្នុងខែធ្នូ ឆ្នាំ២០២២ ដោយសារជំងឺមហារីកពោះវៀនធំ បានប្រគល់អាវដែលផលិតដោយដៃនេះបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រទៅឱ្យមិត្តរួមបន្ទប់ និងមិត្តរួមក្រុមរបស់គាត់គឺ Dida។

អាវនេះនៅជាមួយក្រុមគ្រួសាររបស់ Dida អស់រយៈពេលជាច្រើនទសវត្សរ៍ មុនពេលត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរប្រេស៊ីល ហើយនៅទីបំផុតត្រូវបានទិញដោយម្ចាស់បច្ចុប្បន្នរបស់វា ដែលនៅតែមិនបញ្ចេញឈ្មោះ ក្នុងឆ្នាំ ២០០៤៕