អាវរបស់ Yamal បំបែកកំណត់ត្រា Ronaldo និង Messi
27-May-2026

យោងតាមការចេញផ្សាយរបស់គេហទំព័រ m.allfootballapp.com បានឲ្យដឹងថា៖ អាវ FC Barcelona របស់ Lamine Yamal ដែលបានពាក់និងចុះហត្ថលេខាក្នុងអំឡុងពេលប្រកួត Champions League ឈ្នះក្លឹប Newcastle United ដោយលទ្ធផល ៧-២ លក់បានថ្លៃបំផុត។ អាវរបស់ Lamine Yamal លក់បានតម្លៃជាង៨០០០ដុល្លារបំបែកកំណត់ត្រាដែលកាន់កាប់ដោយ Lionel Messi និង Cristiano Ronaldo។

អាវរបស់ Ronaldo លក់បានតម្លៃជាង៧០០០ដុល្លារនិងអាវរបស់Messi លក់បានជាង ៦០០០ដុល្លារ ។អាវនេះបច្ចុប្បន្នជាកម្មសិទ្ធិរបស់អ្នកជិះស្គីល្បឿនលឿនជនជាតិហូឡង់លោក Jutta Leerdam។ប្រាក់​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គម្រោង​សង្គម​ដែល​ភ្ជាប់​ជាមួយ​នឹង​ការ​រួម​បញ្ចូល​តាមរយៈ​កីឡា៕