តើក្រុមនីមួយៗនៅ Premier League រកបានលុយប៉ុន្មាន ក្រោយចប់រដូវកាល?
25-May-2026

ប្រាក់រង្វាន់ Premier League នៅតែថ្លៃបំផុតក្នុងបាល់ទាត់ពិភពលោក។ ក្លិបនីមួយៗនៅក្នុងលីគទទួលបានចំណែកនៃប្រាក់ចំណូលទូរទស្សន៍ ប្រាក់ចំណូលពាណិជ្ជកម្ម ការទូទាត់ផ្អែកលើគុណសម្បត្តិប្រកួត និងថ្លៃសេវាដែលបានមកពីការផ្សាយផ្ទាល់។  ចំនួនទឹកប្រាក់សរុបដែលក្រុមនីមួយៗទទួលបានគឺអាស្រ័យយ៉ាងខ្លាំងទៅលើចំណាត់ថ្នាក់នៅក្នុងលីគរបស់ពួកគេ និងភាពញឹកញាប់ដែលពួកគេបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ពេញមួយរដូវកាល។

យោងតាមកាសែត The Standard ចេញផ្សាយកាលពីថ្ងៃចន្ទទី ២៥ ឧសភា ២០២៦ បានឲ្យដឹងថា ក្រុម ជើងឯក Arsenal ត្រូវបានគេប៉ាន់ស្មានថានឹងទទួលបានប្រាក់សរុប ចន្លោះពីជាង ២៣៦ លានដុល្លារទៅជាង ២៤៤លាដុល្លារ ។ក្រុម Manchester City ដែលឈរនៅចំណាត់ថ្នាក់លេខពីរ ត្រូវបានគេរំពឹងថានឹងរកបានប្រាក់ចំណូលចន្លោះពី២៣០លានដុល្លារ ទៅ២៣៨ លានដុល្លារ ខណៈដែលក្រុម Manchester United ដែលឈរនៅចំណាត់ថ្នាក់លេខបី អាចទទួលបានប្រាក់ចំណូលប្រហែលជាង២២២ លានដុល្លារ ទៅ ២៣០ លានដុល្លារ។

ក្រុម Aston Villa ដែលឈរនៅចំណាត់ថ្នាក់លេខបួន អាចនឹងទទួលបានប្រាក់ចំណូលចន្លោះពី ២១៩លានដុល្លារ ទៅជាង២២៧លានដុល្លារខណៈដែលក្រុម Liverpool ដែលឈរនៅចំណាត់ថ្នាក់លេខប្រាំ ត្រូវបានគេព្យាករថានឹងទទួលបានប្រាក់ចំណូលប្រហែល២១៥ លានដុល្លារ ទៅជាង២២២ លានដុល្លារ។ តួលេខជាបន្តបន្ទាប់មានការថយចុះបន្តិចម្តងៗ​តែទោះជាយ៉ាងណាក្តី ក្រុមដែលត្រូវកាត់ចេញដូចជា West Ham, Burnley និង Wolves ត្រូវបានគេរំពឹងថានឹងរកបានប្រាក់ចំណូលចន្លោះពីជាង១៤៧លានដុល្លារ ទៅ១៦០លានដុល្លារផងដែរ៕