អ្នកមានបុណ្យ Barcelona បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អេស្ប៉ាញ La Liga ដែលឈ្នះការប្រកួតក្នុងផ្ទះទាំង១៩លើកក្នុងរដូវកាលតែមួយ ដោយស៊ុតបញ្ចូលទីបាន៥៧ គ្រាប់ និងរបូតគ្រាប់បាល់ត្រឹមតែ១០គ្រាប់ប៉ុណ្ណោះ។

ក្រុមយក្សកាតាឡាន ដែលបានឈ្នះពានរង្វាន់លីគមុនកាលកំណត់កាលពីសប្តាហ៍មុន បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្ររបស់ពួកគេកាលពីថ្ងៃអាទិត្យ ជាមួយនឹងជ័យជម្នះ៣-១ លើក្រុម Real Betis នៅកីឡដ្ឋាន Spotify Camp Nou ក្នុងការប្រកួតជុំទី៣៧។ មុនយុទ្ធនាការដ៏អស្ចារ្យនេះ កំណត់ត្រាសម្រាប់ជ័យជម្នះក្នុងផ្ទះច្រើនជាងគេក្នុងរដូវកាលលីគកំពូលអេស្ប៉ាញតែមួយ គឺជារបស់ក្រុម Real Madrid ដែលរកបាន ១៧ប្រកួតក្នុងចំណោម១៧ប្រកួតយ៉ាងល្អឥតខ្ចោះក្នុងរដូវកាល១៩៨៥-៨៦៕
