Fernandes បាន​តាម​ស្មើ​កំណត់ត្រា​កីឡាករ ២ រូបនៅលីគ​កំពូល​អង់គ្លេស
18-May-2026

​Bruno Fernandes បាន​តាម​ស្មើ​កំណត់ត្រា​សម្រាប់​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​មួយរដូវកាលនៅក្នុងលីគ​កំពូល​អង់គ្លេស​។ បន្ទាប់ពីបញ្ជូន​បាល់​ឲ្យ Bryan Mbeumo ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​បីជួយ​ឲ្យក្រុម United ទទួលបានជ័យជម្នះ៣-២ លើ​ក្រុម Nottingham កាល​ពី​ថ្ងៃ​អាទិត្យ បានធ្វេីឲ្យ Fernandes តាមស្មើ​នឹង​កំណត់ត្រា​ដែល​កាន់កាប់​រួមគ្នា​ដោយអតីត Thierry Henry (២០០២-០៣) និង Kevin De Bruyne (២០១៩-២០)ដែលម្នាក់ៗមានចំនួន ២០ដង។

Fernandes បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថាយ៉ាង​ហោច​ណាស់មនុស្ស​គ្រប់​គ្នា​ដឹង​ថា​វា​សំខាន់​ណាស់​ដែល​ខ្ញុំ​អាច​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​។​ពួកគេ​បាន​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​រក​គ្រាប់​បាល់​ពី​ការ​បញ្ជូន​បាល់​របស់​ខ្ញុំ។ប្រហែល​ជា​មាន​ពេល​ខ្លះ​នៅ​ថ្ងៃ​នេះ​ដែល​ខ្ញុំ​គួរ​តែ​បញ្ជូន​បាល់​ជំនួស​ឲ្យ​ការ​ស៊ុត។ Fernandes ត្រូវ​បាន​អ្នក​និពន្ធ​បាល់ទាត់​បោះឆ្នោត​កាល​ពី​សប្តាហ៍​មុន​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​អង់គ្លេស។ក្រុម United នៅសល់​មួយ​ប្រកួត​ទៀត​ក្នុង​លីគ​រដូវ​កាល​នេះ គឺ​នៅ​ Brighton ចុង​សប្តាហ៍​ក្រោយ៕