(Khmer)
អ្នកចាំទី Manuel Neuer អាចនឹងវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ និងចូលរួម World Cup 2026 លើកទី ៥ របស់ខ្លួន។ តាមការរាយការណ៍របស់លោក Florian Plettenberg គ្រូបង្វឹក Julian Nagelsmann បានបញ្ចូលឈ្នោះ Manuel Neuer ចូលក្នុងបញ្ជីបឋមកីឡាករ ៥៥ នាក់រួចហើយ។

យ៉ាងណា ទោះបីជា Manuel Neuer ធ្លាប់ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ ក៏ដោយ ប៉ុន្តែក្រោយការពិភាក្សាវិជ្ជមានជាមួយនឹងគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Julian Nagelsmann ក្នុងប៉ុន្មានថ្ងៃចុងក្រោយ រូបគេអាចនឹងត្រូវបានជ្រើសចូលក្នុងបញ្ជីផ្លូវការសម្រាប់ FIFA World Cup 2026។
អ្នកចាំទីរបស់ Bayern Munich អាចទៅ World Cup ទាំងក្នុងតួនាទីជាជម្រើសដំបូង ឬជាអ្នកបម្រុង ខណៈដែលរូបគេស្ថិតក្នុងចំណោមអ្នកចាំទី ៥ នាក់ដែលអាល្លឺម៉ង់កំពុងពិចារណា។ ព្រឹត្តិការណ៍ World Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដោយមានសហម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក៕

ប្រភព៖ 433