ក្រុម Betis បានវិលត្រឡប់មកក្របខ័ណ្ឌ Champions League វិញបន្ទាប់ពីអវត្តមានរយៈពេល ២០ ឆ្នាំ។ ការវិលត្រឡប់នេះបន្ទាប់ពីពួកគេបានយកឈ្នះក្រុម Elche ២-១ នៅផ្ទះរបស់ខ្លួនក្នុង កាលពីថ្ងៃអង្គារ ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខប្រាំ និងជាកន្លែងចុងក្រោយសម្រាប់ក្របខណ្ឌ Champions League។

ក្រុម Betis បានលេងក្នុងក្របខ័ណ្ឌ Champions League ចុងក្រោយក្នុងរដូវកាល ២០០៥-០៦ នៅពេលដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីនៅក្នុងពូលរបស់ពួកគេនៅពីក្រោយក្រុម Liverpool និង Chelsea ខណៈដែលនៅសល់ពីរជុំទៀត ក្រុម Betis របស់លោក Manuel Pellegrini បានបើកគម្លាតប្រាំពីរពិន្ទុពីក្រុម Celta Vigo ឈរនៅលេខរៀងទីប្រាំមួយ បន្ទាប់ពីចាញ់ក្រុម Levante ៣-២ នៅលើទឹកដីខ្លួនឯង៕
